ព័ត៌មានជាតិ
ផ្លូវ ១៥១ ផ្សារព្រែកព្នៅ ដោះមិនចេញរាប់ឆ្នាំ អាជ្ញាធរចុះបើកផ្លូវឲ្យស្រឡះ លែងឲ្យលក់ដូរលើផ្លូវដូចមុន
ភ្នំពេញ ៖ ផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រីតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិពោធិមង្គល ត្រូវបានអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ លែងឲ្យមានការលក់ដូរលើផ្លូវបង្កការកកស្ទះដល់អ្នកដំណើរ។
លោករឿន ចំរុង ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ១៥១ក្នុងភូមិព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ បានលើកឡើងថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានរៀបចំសណ្តាប់ធ្នាប់ទីតាំងផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះបានស្អាត មានសណ្តាប់ធ្នាប់ល្អ លែងឲ្យមានអ្នកលក់ដូរលើផ្លូវរញេរញ៉ៃ អាចឲ្យអ្នកដំណើរចរាចរឆ្លងកាត់ទៅមកបានល្អ មិនស្ទះដូចកាលពីមុននោះឡើយ។

ពលរដ្ឋក្នុងមូលដ្ឋានរូបនេះបន្តថា ទីតាំងផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះ កាលពីមុនអ្នកលក់បានដាក់កញ្ច្រែងបន្លែ ផ្លែឈើលក់លើផ្លូវរញេរញ៉ៃគ្មានសណ្តាប់។ ចំណែកចរាចរឆ្លងកាត់ទៅមកបើព្រឹកឡើងវិញស្ទះគ្មាននរណាចង់ឆ្លងកាត់តាមផ្លូវនេះនោះឡើយ។ តែមកដល់បច្ចប្បន្ននេះអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់លែងឲ្យមានអ្នកលក់លើផ្លូវបង្កភាពងរញេរញ៉ៃ ហើយចរាចរឆ្លងកាត់ទៅមកមិនស្ទះដូចកាលពីមុនទៀតនោះទេ។

ចំណែកលោកនួន សុខនីន ប្រជាពលរដ្ឋរស់សង្កាត់សំរោង មុខរបរដឹកផ្កាឈូកលក់បានលើកឡើងថា កន្លងមកយឿត្រីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពោធិមង្គល បានបង្កភាពរញេរញ៉ៃជាខ្លាំង និងស្ទះចរាចរដោយសារការដាក់លក់ត្រី និងផ្ទេរត្រីចេញពីរថយន្តធំៗ តាំងពីពាក់កណ្តាលយប់រហូតដល់ភ្លឺ ដែលបង្កឲ្យមានសំរាមគរចោលអារាត់អារាយពេញផ្លូវ ហើយការរៀបចំរបស់អាជ្ញាធរដូចវែកចកអញ្ចឹង។
លោកបន្តថា ការរៀបចំរបស់អាជ្ញាធរទាំងយប់ទាំងថ្ងៃ ឃើញថាបានផលល្អដោយមួយរយៈចុងក្រោយនេះ គឺនៅត្រង់ចំណុចយឿត្រីភូមិពោធិមង្គលនេះ អ្នកដំណើរឆ្លងកាត់លែងរអ៊ូរទាំពីការស្ទះចរាចរ និងលែងមានសំរាមបោះចោល ព្រមទាំងក្លិនត្រីឆ្អេះឆ្អាបដូចមុនទៀតឡើយ។

លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា ក្នុងការរៀបចំកន្លងមក អាជ្ញាធរបានសុំណូមពរឲ្យប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្ នាធ្វើយ៉ាងណាបង្កើនសោភ័ណ្ឌភាព ក៏ដូចជាការជួយសម្រួល ការកកស្ទះចរាចរ ដែលបណ្ដាលមកពីការលក់ដូបង្កភាពរញ៉េរញ៉ៃ និងចតរថយន្ដគ្មានសណ្ដាប់ធ្នាប់។
លោកបញ្ជាក់ថា ក្នុងការរៀបចំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅនៅតែធ្វើរាល់ថ្ងៃ គឺធ្វើដូចភ្លៀងរលឹម ហើយក្នុងដំណាក់កាលនៃការីករាលដាលនៃជម្ងឺកូវីដ១៩នេះ អាជ្ញាធរក៏ចាប់បង្ខំតែម្តងមិនឲ្យលក់ដូរំលោភលើផ្លូវ បង្កភាពអនាធិប្បតេយ្យទៀតឡើយ ដោយសារព្រួយបារម្មណ៍ពីអាយុជីវីតរបស់ប្រជាពលរដ្ឋ ដែលលក់ដូបង្កភាពរញេរញ៉ៃ មានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ១៩នោះ។

លោកបន្តថា មកដល់ពេលនេះទីតាំងទាំងពីរនេះ រៀបចំបានប្រមាណជាងប៉ែតសិបភាគរយហើយ៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


