ព័ត៌មានជាតិ
ខេត្តកណ្តាលរៀបចំក្រុមការងារព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាលនៅតាមផ្ទះ
អាជ្ញាធរខេត្តកណ្តាល សហការជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានរៀបចំក្រុមការងារព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះទូទាំង១១ក្រុង-ស្រុកនៃខេត្តកណ្តាល។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ video Zoom នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើការតាមនីតិវិធី សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដើម្បីឈានទៅដល់ការដំណើរការនាពេលខាងមុខនេះ ក្នុងគោលបំណង ផ្សព្វផ្សាយដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក រៀបចំការអនុវត្តការគ្រប់គ្រង ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ និងការងារគ្រប់គ្រងមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលប្រជាពលករមកពីប្រទេសថៃ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ-១៩ បំប្លែងថ្មី (Delta) និងផ្សព្វផ្សាយ រៀបចំផែនការចាក់វ៉ាក់សាំងដល់កុមារអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំអោយបានឆាប់រហ័ស។

លោកអភិបាលខេត្ត បានបន្ថែមថា ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះ គឺធ្វើឱ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្តបានត្រៀមរៀបចំរួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការខេត្ត និងជាក្រុមតាមស្រុក-ក្រុង ក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា« ការថែទាំ ព្យាបាលតាមផ្ទះមានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

លោកអភិបាលខេត្តបានសម្តែងការកោតសរសើរដល់អាជ្ញាធរក្រុង-ស្រុកដែលបានយកចិត្តទុកដាក់ស្តាប់ និងមានការប្តេជ្ញាខ្ពស់ក្នុងការរៀបចំក្រុមការងារព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ នេះជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងទប់ស្កាត់នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ខេត្តរបស់យើង។
គួរបញ្ជាក់ថា ខេត្តកណ្តាលជាខេត្តទី៣ហើយបន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តបន្ទាយមានជ័យ ដែលបានរៀបចំព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


