ព័ត៌មានជាតិ
បុរសជនជាតិថៃម្នាក់ ធ្លាក់ពីលើកំពស់១៤ជាន់ស្លាប់មួយរំពេច ដោយមិនដឹងមូលហេតុ
បន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ធ្លាក់ពីលើអគារកាស៊ីណូ និងសណ្ឋាគារ សេនផាលេស កំពស់១៤ជាន់មកទើលើអគារកំពុងសាងសង់ថ្មីជាន់ទី១ ស្លាប់គួរឲ្យមួយរំពេច។រឿងរាវនេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែកក្កដា ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជនជាតិថៃមានឈ្មោះ វ៉ារីស ផានថាណាត ស៊ីរីដេឆៃ ភេទប្រុស កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២៩៨២ មានទីលំនៅផ្ទះ11/3ភូមិ៤ ឃុំតាកៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ មានអត្តសញ្ញាណប័ណ្ណលេខ3100203455570 កាន់កាតក្រុមហ៊ុនកាស៊ីណូសេន ផាលេសលេខT-311-04 នៅបន្ទប់លេខ៣១២ជាន់ទី៣។
សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងពិនិត្យឃើញមានបន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៌ក្រហម១គូរ កាបូបក្រវាត់ចង្កេះពណ៌ប្រផេះមួយក្នុងនោះមាន ១អត្តសញ្ញាណប័ណ្ណ១សន្លឹក, ២-កាតចេញចូលកាស៊ីណូ១សន្លឹក, ៣-សៀវភៅធនាគារ២ក្បាល, ៤-កាតធនាគារ២សន្លឹក, ៥-ដបទឹកថ្នាំវែបតូច១ដប, ៦-ដុំសាកថ្មទូរសព្ទ១,ដែកកេះ ទឹកអប់១ដប,ម្សៅលាប១កំប៉ុង,អង្កាំជ័រខ្សែដៃ២ខ្សែ។ បន្ទាប់មកសមត្ថកិច្ចបានបន្តនៅលើអគារជាន់ទី១ កំពុងសាងសង់ គ្មានបន្ទប់ កន្លែងជនរងគ្រោះធ្លាប់មកជាន់ទី១ដែលកំពុងសាងសង់នោះ ឃើញមានទូរសព្ទ១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រោយពិនិត្យនៅកន្លែងកើតហេតុរួចសមត្ថកិច្ចបានយកសំណាកសាកសពធ្វើតេស្ត អវិជ្ជមានកូវីត.១៩ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថា អវិជ្ជមាន។សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថា តើជាករណី លោតសម្លាប់ខ្លួន ឬពាក់ព័ន្ធទៅនឹងករណីឃាតកម្ម៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


