ព័ត៌មានជាតិ
ទូតអង់គ្លេសសង្ឃឹមថាជំនួយវ៉ាក់សាំងរបស់ខ្លួន នឹងជួយសហគមន៍កម្ពុជា ស្ដារជីវភាពឡើវិញ
នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ របស់អង់គ្លេស នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ាក ហ៊ែរ (Marc Thayre) ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំកម្ពុជា បានរំពឹងទុកថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៤១៥,០០០ដូស ដែលជាជំនួយរបស់ចក្រភពអង់គ្លេស ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជានេះ នឹងជួយឱ្យសហគមន៍មូលដ្ឋាន ចាប់ផ្តើមអាជីវកម្ម និងស្តារជីវភាពរស់នៅឡើងវិញ និងការពារសុខភាព។

លោក Marc Thayre បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។
លោកអះអាងថា លោកពិតជារីករាយ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។

មានប្រសាសន៏នៅក្នុងពិធីនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្វាគមន៍ និងអរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃចក្រភពអង់គ្លេសដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងដំណក់កាលនេះ វ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគកូវីដ១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទDelta កំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនានា ក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
សម្ដេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំនឹងព្យាយាមស្វែងរកវ៉ាក់សាំងតាមយន្តការដែលមានជាតិទ្វេភាគីក្តី ជាពហុភាគីក្តី ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។
បើតាមសម្តេចជោ វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ហើយសម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ។
សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលជាពិសេសវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


