Connect with us

ព័ត៌មានជាតិ

លោក ឈួរ សុបញ្ញា៖ ការផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះពិតប្រាកដទេ

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងមុននេះថា ការផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដទេ។

លោកអះអាងបែបនេះដោយសារតែសកម្មភាពសុំរបស់កុមារភាគច្រើនសុទ្ធតែមានអ្នកមេក្លោងបញ្ជានៅពីក្រោយខ្នង ដោយលទ្ធផលទទួលបាន គឺមេក្លោងទៅវិញ សម្រាប់កុមារបានផលតិចតួចបំផុត។ ករណីនេះខាងនាយកដ្ឋានរបស់លោកបានសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចុះអប់រំនិងចាត់ការទៅលើមេក្លោងជាច្រើនលើកច្រើនសារហើយ តែហាក់ដូចមិនរៀងចាលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកធ្លាប់ទទួលនូវសំណួរពីមហាជនថា វត្តមានកុមារដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប និងតាមទី​សាធារណៈ​ផ្សេងៗនៅរាជធានីភ្នំពេញ បានបង្កើតចំណោទរារែកក្នុងចិត្តមួយដល់អ្នកមានបំណង់ផ្តល់ទាន​ជួយសង្គ្រោះកុមារទាំងនោះ ថាតើគួរផ្តល់ទាន ឬផ្តល់លុយកាក់ឱ្យពួកគេដែរឬទេ? ប្រសិនបើជួយពេលនេះ ដូចផ្តល់ឱកាសឱ្យកុមារអនាថាមានទឹកចិត្តដើរសុំទានបន្ត បើមិនឱ្យតើពួកគេនឹងទៅជាយ៉ាងណា ។ បញ្ហានេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាហ៊ានលើកឡើងថា “ឱ្យលុយដល់កុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដនោះទេ”។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា “ផ្តល់ទានទៅកាន់មនុស្សដែលកំពុងខ្វះខាតពិតជាត្រឹមត្រូវ ! តែបើធ្វើទានទៅហើយបង្កើនទម្លាប់អាក្រក់ដល់កុមារសុំទាន វាកំពុងធ្វើបាបក្មេងទៅវិញទេ ហើយទង្វើនោះមានផលអវិជ្ជមានច្រើនជាងវិជ្ជមាន”។

លោកបន្ថែមថា ចំពោះបញ្ហាជនអាណាថា មិនថាក្មេងចាស់ទេគឺក្រសួងសង្គមកិច្ចបានអនុវត្តតាមការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់ពេលដើម្បីជួយដល់ពួកគាត់ ដោយមានក្រុមការងារថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានអនុគណៈគម្មការជួយដល់ជនអាណាថាគ្មានទីពឹងចាំដោយស្រាយជូនជាប្រចាំដោយមិនអោយនរណាម្នាក់ស្លាប់ព្រោះអត់បាយឡើយ។

ជុំវិញដំណោះស្រាយបញ្ហាខាងលើនេះ លោក ឈួរ សុបញ្ញា បានបន្តទៀតថា សាធារណជនត្រូវពិចារណាច្បាស់លាស់ មុននឹងឱ្យលុយទៅកុមារសុំទាន។ “មុននឹងផ្តល់លុយឱ្យកុមារ សូមពិចារណាសិន ! ខ្លាចក្រែងមានអ្នកនៅពីក្រោយក្មេងៗទាំងនោះ ជួនកាលមានអាណាព្យាបាល ឬជនខិលខូចមួយចំនួនប្រើប្រាស់ក្មេងឱ្យដើរសុំទាន ហើយក្មេងៗទាំងនោះបានលុយតិចតូចបំផុតពីលុយដែលពួកគេសុំបានហ្នឹង”។

លោក ឈួរ សុបញ្ញា បានបញ្ជាក់ត្រង់ចំណុចនេះថា ប្រសិនបើគ្រប់គ្នាគិតដល់រូបភាពអាក្រក់នៃការរំលោភបំពានលើកុមារ ត្រូវចូលរួមបញ្ឈប់សកម្មភាពឱ្យលុយជាទានទៅក្មេងសុំទាននៅតាមផ្លូវបន្តទៅទៀត។ លទ្ធផលនៃសេចក្ដីស្រលាញ់ និងរូបភាពអាណិតអាសូរទាំងនោះ បង្កើតផលអវិជ្ជមានជាច្រើននៅក្នុងសង្គម។ កុមារសុំទានតាមដងផ្លូវនៅកម្ពុជាមិនទទួលបានការអប់រំឡើយ ប្រសិនបើដាក់ទានឱ្យពួកគេនៅថ្ងៃនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម