ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើដល់កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា ត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងផ្តាំផ្ញើដល់កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា ត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិមិនអាចខ្វះបាន។ នាំយកស្បៀង និងសំណេះសំណាលជាមួយកុមារនៅអង្គការអាហ្វីស៊ីបកម្ពុជា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥
ខែសីហា ឆ្នាំ២០២១ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិតក៏បាននាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ក្មួយៗ និងចៅៗ នៅក្នុងអង្កការអង្គការអាហ្វីស៊ីបកម្ពុជាដោយក្តីស្រឡាញ់ និងដោយក្តីនឹករលឹក ។
លោកជំទាវក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ លោកស្រី ម៉ម សូម៉ាលី ដែលជាគណៈគ្រប់គ្រងរបស់អង្គការអាហ្វីស៊ីបកម្ពុជា រួមជាមួយនឹងបុគ្គលិកអង្គការទាំងអស់ បានដឹកនាំនិងគ្រប់គ្រងអង្កការចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ តាមរយៈ ការជួយផ្តល់ដំណោះស្រាយ សម្របសម្រួលជួយដល់ក្រុមគោលដៅ ជាយុវនារី និង កុមារីជនរងគ្រោះ និងងាយរងគ្រោះ ដោយការជួញដូរ រំលោភបំពាន និង កេងប្រវញ្ច័ផ្លូវភេទ បានជាច្រើននាក់ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ ។

លោកជំទាវបានបន្តទៀតថា ៖ ចៅៗទាំងអស់ទទួលបានកន្លែងស្នាក់នៅនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អាគារស្នាក់នៅដ៏ស្រស់ស្អាត និងសមរម្យនាពេលនេះ។ ដើម្បីជាតម្លៃតបស្នងដល់សម្តេចទាំងទ្វេរ ចៅៗទាំងអស់គ្នាត្រូវតែខិតខំរៀនសូត្រ បង្កើនចំណេះវិជ្ជា ចំណេះវិជ្ជាជីវៈ និងត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ។
លោកជំទាវក៏បានផ្តាំផ្ញើរថា ចៅៗទាំងអស់មិនត្រូវបាក់ទឹកចិត្តនោះទេ ត្រូវរក្សាជំហររបស់ខ្លួនឲ្យបានល្អ និងត្រូវគោរពតាមតាមបទបញ្ជា និងការណែនាំរបស់លោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាល ជាពិសេស ចៅៗទាំងអស់គ្នាត្រូវចូលរួមគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នាដែលអ្វីៗនឹងល្អប្រសើរឡើងវិញជាក់ជាមិនខាន ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


