ព័ត៌មានជាតិ
មកដឹងពីចំនួនមនុស្សចាស់ដែលមានអាយុ១០០ឆ្នាំឡើង នៅកម្ពុជា
ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថា មានប្រជាពលរដ្ឋសរុបប្រមាណ១៦លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅមានប្រមាណ១០លាននាក់ និងអាយុចាប់ពី១២ដល់១៧ឆ្នាំមានប្រមាណជិត២លាននាក់។ ក្រៅពីនេះជាក្រុមមនុស្សដែលមានអាយុក្រោម១១ឆ្នាំនិងអាយុលើសពី១០០ឆ្នាំឡើងទៅ។
បើយោងតាមទិន្នន័យប្រជាសាស្ត្រលទ្ធផលជំរឿនប្រជាជនឆ្នាំ២០១៩របស់ក្រសួងផែនការបានឱ្យដឹងថាប្រទេសកម្ពុជាមានប្រជាពលរដ្ឋដែលមានអាយុលើសពី១០០ឆ្នាំឡើងទៅ មានចំនួន៣,១៤៣នាក់ ប្រុស១,៣៣០នាក់ និងស្រី១,៨១៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានច្រើនជាងគេ។
ក្នុងចំណោមអ្នកមានអាយុលើស១០០ឆ្នាំឡើងទៅ មាននៅរាជធានីភ្នំពេញចំនួន៤៦២នាក់ប្រុស២១៤នាក់ស្រី២៤៨នាក់។

ខេត្តមណ្ឌលគីរីមានចំនួន២០នាក់ ប្រុស១១នាក់ ស្រី៩នាក់ ខេត្តព្រះវិហារមាន៦៧នាក់ ប្រុស១៨នាក់ ស្រី៤៩នាក់ ខេត្តព្រៃវែង មាន១៦៣នាក់ ប្រុស៦៩នាក់ ស្រី៩៤នាក់ ខេត្តសៀមរាប មាន២៦៧នាក់ប្រុស១១៧នាក់ ស្រី១៥០នាក់ ខេត្តព្រះសីហនុ មាន៣៧នាក់ ប្រុស២០នាក់ ស្រី១៧នាក់ ខេត្តស្ទឹងត្រែង មាន៣៤នាក់ប្រុស១៤នាក់ ស្រី២០នាក់ ខេត្តតាកែវ មាន១៧៩នាក់ ប្រុស៦៧នាក់ ស្រី១១២នាក់ ខេត្តស្វាយរៀង មាន៧៥នាក់ ប្រុស៣៥នាក់ ស្រី៤០នាក់ ខេត្តកែប មាន៣នាក់ ស្រី៣នាក់។ ខេត្តប៉ៃលិន មាន១១នាក់ ប្រុស២នាក់ស្រី៩នាក់ ខេត្តត្បូងឃ្មុំ មាន២៥០នាក់ ប្រុស១១០នាក់ ស្រី១៤០នាក់ ខេត្តឧត្តរមានជ័យ មាន៥៩នាក់ប្រុស២៦នាក់ ស្រី៣៣នាក់ ខេត្តបន្ទាយមានជ័យ មាន១២៥នាក់ ប្រុស៥៥នាក់ស្រី៧០នាក់ ខេត្តបាត់ដំបងមាន១៩១នាក់ ប្រុស៧៧នាក់ ស្រី១១៤នាក់ ខេត្តកំពង់ចាមមាន២៤១នាក់ ប្រុស១១២នាក់ ស្រី១៣០នាក់ខេត្តកំពង់ឆ្នាំង មាន១០៣នាក់ ប្រុស៣៥នាក់ ស្រី៦៨នាក់ ខេត្តកំពង់ស្ពឺ មាន១២២នាក់ ប្រុស៣៥នាក់ស្រី៦៨នាក់។ ខេត្តកំពង់ធំ មាន១៤៨នាក់ ប្រុស៥៤នាក់ ស្រី៩៤នាក់ ខេត្តកំពតមាន១២៧នាក់ ប្រុស៥១នាក់ស្រី៧៦នាក់ ខេត្តកណ្តាល មាន២២០នាក់ ប្រុស១០១នាក់ ស្រី១១៩នាក់ ខេត្តកោះកុង មាន១៦នាក់ប្រុស៨នាក់ ស្រី៨នាក់ ខេត្តក្រចេះ មាន៩៧នាក់ប្រុស៣៥ ស្រី៦២នាក់។

គួរបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានអាយុ១០០ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីផ្តល់ថវិកាលើកទឹកចិត្តចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ