Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុ ដែលសម្ដេចប្រកាសកាន់តំណែង ជានាយករដ្ឋមន្ត្រីមិនកំណត់រយៈ​ពេល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីមូលហេតុ ដែលសម្ដេចបានប្រកាសកន្លង ថានឹងកាន់​តំ​​ណែងជានាយករដ្ឋមន្ត្រី ដោយមិនកំណត់រយៈពេល។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអ​ញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម​១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២​០​​២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មូលហេតុដែលសម្ដេច ប្រកាសតំណែងជានាយករដ្ឋមន្ត្រី មិនកំណត់​រយៈពេលយ៉ាងដូច្នេះ គឺបន្ទាប់ពីមានមេឧទ្ទាមម្នាក់ ចេញមកប្រកាសថា របបរាជានិយមនៅកម្ពុជា នឹងរលាយ​នៅ​ពេ​ល​​ដែ​ល​​សម្ដេចតេជោអស់អំណាច ដូចប្រទេសអ៊ីតាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អញ្ចឹងខ្ញុំត្រូវតែនៅទីនេះ ដោយគ្មានការកំណត់រយៈពេល ដើម្បី​ធានាការពាររាជានិយម ការពាររាជបល្ល័ង ព្រោះអាសត្វចង្រៃអស់នេះ វាខ្លាចជាងគេ ខ្លាច ហ៊ុន សែន ហ្នឹងតែម្ដង»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅពេលមានសម្ដេចនៅ រាជានិយម​ និងរាជបល្ល័ង នឹងត្រូវបាន​ការ​ពារឲ្យបានគង់វង្ស។ «អញ្ចឹងបានវា រកវិធីគ្រប់យ៉ាងទាំងអស់ ដើម្បីបំផ្លាញខ្ញុំ…ប៉ុលពតហើយ ដែលរកវិធីបំផ្លាញ ហ៊ុន សែន ខ្លាំងជាងគេ តែទីចុងបំផុត ប៉ុលពត ចាញ់ក្រោមដៃ ហ៊ុន សែន»។ នេះជាការបញ្ជាក់បន្ត របស់​សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រី៕​

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម