ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ម៉ោងជាង៤ព្រឹកមិញ ខូចខាតផ្ទះ៥ខ្នង និងសាលារៀន រួមទាំងមន្ទីរពេទ្យ
លោកចៅសង្កាត់គោកចក បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងនៅព្រឹកនេះថា នៅម៉ោងជាង៤ព្រឹក ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២១ នេះ មានភ្លៀងលាយខ្យល់កន្ត្រាក់ធ្វើប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង និងសាលារៀន អង្កការ១ខ្នង ព្រមទាំងអគារមន្ទីរពេទ្យ១ខ្នង ត្រូវបានខូចខាតនិងប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។

លោកសង្កាត់បានបន្តទៀតថា ផ្ទះដែលមានចំនួន០៥ខ្នង ស្ថិតនៅក្នុងភូមិគោកត្នោត ចំនួន០៣ខ្នង រងការខូចខាតតែបូលនោះទេ ១.ម្ចាស់ឈ្មោះ មាន ស៊ន់ ភេទស្រី អាយុ៦៣ឆ្នាំ (ជាស្ត្រីមេម៉ាយ) មានសមាជិកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់។ ផ្ទះទំហំ៧x៩ម៉ែត្រ(ដើមអំពិលរលំសង្កត់ពីលើ ខូចខាតផ្នែកខាងលើ៥០%)។២.ម្ចាស់ឈ្មោះ សែត សឿត ភេទប្រុស អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៧នាក់ ស្រី០៤នាក់។ ផ្ទះទំហំ៧x៩ម៉ែត្រ (ខូចខាតសំយាបទាំងស្រុង)។ ៣.ម្ចាស់ឈ្មោះ ឯម កង ភេទប្រុស អាយុ៤១ឆ្នាំ(ជាប្រធានអង្គការ) មានសមាជិកជាគ្រូចំនួន១៣នាក់ ស្រី០៦នាក់។ -សាលាទំហំ៥x១៣ម៉ែត្រ(ដើមគ០២ដើម និងដើមត្នោត១ដើម រលំសង្កាត់បណ្ដាលឲ្យខូចខាតសាលាទាំងស្រុង)។ ភូមិគោកបេង ចំនួន០២ខ្នង

១.ម្ចាស់ឈ្មោះ រឿម ញិប ភេទប្រុស អាយុ៣២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៤នាក់ ស្រី០២នាក់។ -ផ្ទះទំហំ៦x៨ម៉ែត្រ(ដើមសេមាន់រលំសង្កត់ ខូចខាតមួយចំហៀង)។ ២.ម្ចាស់ឈ្មោះ ហឿយ អ៊ាផ្ទះទំហំ៥x៧ម៉ែត្រ(ដើមគ រលំសង្កត់ ខូចខាតស័ង្កសី០៤សន្លឹក)។
សង្កាត់ក្របីរៀល ០១ខ្នង ម្ចាស់ឈ្មោះសឿត សាន់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃក្រូច។ -ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមឈើរលំសង្កត់)។
សង្កាត់ស្វាយដង្គំ ០១ខ្នង ដើមឈើរលំសង្កត់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបទំហំ៨x១២ម៉ែត្រ(ខូចខាតដំបូលមួយចំហៀង)៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


