ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើលោកយាយ លោកតា ព្រះសង្ឃ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះកូវីដ-១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកយាយ លោកតា ព្រះសង្ឃ នៅតាមវត្តអារាម និងប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបំផុតដោយកុំភ្លេចឲ្យសោះវិធានសុខាភិបាល ៣កុំ៣ការពារជាប់ជានិច្ច។
លោកជំទាវកិត្តិសង្គហបណ្ឌិតផ្តាំផ្ញើបែបនេះនាថ្ងៃម្សិលមិញ ខណៈអញ្ជើញប្រគេនទេយវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ផ្តាំផ្ញើលោកយាយ លោកតា ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បន្តអនុវត្តន៍នូវវិធានសុខាភិបាល ត្រូវមានគម្លាតពីគ្នា គ្រប់ពេល និងកុំភ្លេចធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា គ្រប់ទីកន្លែងធ្វើការ ក៏ដូចវត្តអារាមទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នដោយពិនិត្យកម្ដៅ លាយដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាស់ជាប្រចាំ ព្រោះថា គិតត្រឹមថ្ងៃនេះក្នុងប្រទេសកម្ពុជាងជំងឺកូវីដ១៩បានឆក់អាយុជីវិតមនុស្សជាង២០០០នាក់ និងឆ្លងជាង១០ម៉ឺននាក់ហើយ។
សូមបញ្ជាក់ផងដែរថា វត្តព្រៃឆ្លាក់នេះ ត្រូវបានក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ជំងឺកូវីដ១៩ ខេត្តស្វាយរៀងបានបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា បានទៅវត្តព្រៃឆ្លាក់កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ហើយទីតាំងវត្តក៏ត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះ។

ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ។

ជាមួយគ្នានោះដែរក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រៃឆ្លាក់ រួមមាន ៖ អង្ករ ២បាវ ត្រី ១កេស មីជាតិ ១០កេស ស្ករស ១បាវ ទឹកដោះគោ ១កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ប៊ីចេង ៥គីឡូក្រាម ប្រេងឆា ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ខ្ទឹមស ៥គីឡូក្រាម អំបិល ១០គីឡូក្រាម តែ ២កញ្ជប់ធំ ធូប ២ដុំ ទៀន ២ដុំ អាលកុល ១កាន ម៉ាស់ ១០ប្រអប់ និងបច្ច័យ ១លានរៀល ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


