ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ស ថេត ផ្តល់ថវិកា ៥លានរៀល ដល់មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ នៅពេលអនុវត្តច្បាប់
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំមន្រ្ដីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស៊ូយ ទី នាយផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានរងរបួសអំឡុងពេលបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ២៧១ មុខផ្សារហេងលី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសម:។
ក្នុងឱកាសនោះដែរ លោកអធិការ បាននាំយកថវិការបស់លោកស្នងការចំនួន ៥លានរៀល ថវិការបស់លោកអធិការ និងមន្ត្រីក្រោមឱវាទចំនួន ២លានរៀល និងថវិកាសប្បុរសជនចំនួន ១០០ដុល្លារ និងសម្ភារៈមួយចំនួន ជូនលោកអនុសេនីយ៍ឯក ស៊ូយ ទី ដែលកពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨ និង៥៥នាទី មានករណីជនសង្ស័យបើកម៉ូតូ១គ្រឿង ម៉ាកlet’s ពណ៌ស ផ្លាកលេខ ភ្នំពេញ1HM9792 បានបើកម៉ូតូក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងខ្លាំង បុកកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច អនុវត្តន៍ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ បណ្តាលឲ្យមន្ត្រីរងរបួសធ្ងន់ម្នាក់ គឺលោកអនុសេនីយ៍ឯក ស៊ុយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅចំនុចតាមផ្លូវលេខ២៧១ មុខផ្សារហេងលី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
បច្ចុប្បន្នជនបង្ក និងមន្ត្រីអ្នកអនុវត្តន៍ច្បាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាល។ ក្រោយពីការសម្រាកព្យាបាលរួច ជនបង្កនឹងត្រូវរៀបចំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


