ព័ត៌មានជាតិ
បុណ្យកឋិនឆ្នាំនេះក្រសួងធម្មការហាមមិនឱ្យដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារឡើយ
ក្រសួងធម្មការនិងសាសនាបានធ្វើការហាមប្រាមមិនឱ្យមានការផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារអ្វីឡើយ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ។
បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃក្នុងព្រះពុទ្ធសាសនាមានផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គាហក ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅក្នុងសេចក្តីជួនដំណឹងបន្ថែមចុះថ្ងៃទី១៤តុលាថាថា ក្រសួងសូមធ្វើការណែនាំត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ”។
លោក រដ្ឋមន្ត្រីបានបន្តថាការអនុវត្តវិធានការទាំងនេះដើម្បីរៀបចំបុណ្យកឋិនទានឱ្យដំណើរការ នឹងប្រព្រឹត្តទៅស្របតាមទំនៀមទប់ប្រពៃណីព្រះពុទ្ធសាសនានិងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីសំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតានិងដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញនាពេលខាងមុខ។

លោក រដ្ឋមន្ត្រីបានបន្តទៀតថាជាងនេះទៅទៀតមិនត្រូវផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ លោក រដ្ឋមន្ត្រី បានណែនាំឱ្យសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ និងលោកប្រធានមន្ទីរធម្មការ និងសាសនៅរាជធានី-ខេត្ត
ព្រះមេត្តា-មេត្តាសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តសេចក្តីណែនាំបន្ថែមនេះ ឱ្យបានសម្រេច លទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


