ព័ត៌មានជាតិ
សមត្ថកិច្ចរាជធានីភ្នំពេញ បង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញើឥវ៉ាន់
បន្ទាប់ពីទទួលបានព័ត៌មាន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានករណីជួញ ដូរដោយខុសច្បាប់ នូវសារធាតុញៀន (តាមបញ្ញើឥវ៉ាន់) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ភ្លាមកម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងបានត្រួតពិនិត្យឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖
១-ក្រាមពណ៍ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន ២កញ្ចប់
២-សំបកថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន
៣-កាបូបស្ពាយ ពណ៍ទឹកប៊ិច សំរាប់ទុកគ្រឿងញៀន ចំនួនមួយ។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើ ទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិធី៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


