Connect with us

ព័ត៌មានជាតិ

ទៅ​លេង​ខេត្ត​បន្ទាយមានជ័យ​មិន​ខ្វះ​កន្លែង​ដើរ​ មាន​ទាំង​ធម្មជាតិ កែច្នៃ និង​វប្បធម៌​ជិត ២០ កន្លែង

បានផុស

នៅ

ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ​​មាន​ភាព​ទាក់ទាញ​ច្រើន​លើ​វិស័យ​ទេសចរណ៍។ គ្រប់​គ្នា​អាច​មើល​រំលងតំបន់​ទេសចរណ៍​នៅ​ខេត្ត​ជាប់ថៃ​នេះ ហើយ​ច្រើន​តែ​ខេត្ត​ជិតៗ​មាន​បាត់ដំបង សៀមរាប ដែល​មក​លេង​កម្សាន្ត​ច្រើន។ ចំណែក​ភ្ញៀវ​ពី​ចម្ងាយ​ច្រើន​តែជិះហួស​ទៅ​ហួស ដោយ​តម្រង់​ទៅ​​ក្រុង​ប៉ោយប៉ែត ​ដើម្បី​បន្ត​ដំណើរ​ចូល​ទៅ​ថៃ​តែ​ម្តង​។

លោក​ឈឿន សេរីវុធ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ​បាន​បង្ហាញ​​ពី​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​រមណីយដ្ឋាន​ច្រើន​អនេក​មាន​ទាំង​ធម្មជាតិ វប្បធម៌ និង​កែច្នៃជិត ២០ កន្លែង។

យ៉ាងណា​កម្ពុជា​ថ្មី​មិន​លម្អិត​ច្រើន​ទេ បង្ហាញ​ត្រួសៗ​ពី​តំបន់​កម្សាន្ត​ដែល​មាន​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​បង​ប្អូន​ភ្ញៀវ​ទេសចរណ៍​បាន​ស្គាល់។

ប្រាសាទបន្ទាយឆ្មារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ រមណីយដ្ឋាន​ប្រាសាទ​បន្ទាយឆ្នារ ជា​រមណីយដ្ឋាន​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​ មាន​ទីតាំង​នៅ​ភូមិ​បន្ទាយឆ្នារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក។

២/ រមណីយដ្ឋាន​អាង​ទឹក​ជើង​គ្រុស ជា​រមណីយដ្ឋាន​កែច្នៃ​និង​ធម្មជាតិ​ មាន​ទីតាំង​ស្ថិត​នៅ​គោក​សំរោង​លិច ឃុំ​បន្ទាយ​ឆ្នារ​ ស្រុក​ថ្ម​ពួក។

៣/ រមណីយដ្ឋាន​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ជា​រមណីយដ្ឋាន​កែច្នៃ ធម្មជាតិ និង​ប្រវត្តិសាស្រ្ត​មាន​ទីតាំង​នៅ​ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក។

៤/ រមណីយដ្ឋាន​ប្រាសាទ​បន្ទាយទ័ព ជា​រមណីយដ្ឋាន​វប្បធម៌​និង​ប្រវត្តិសាស្រ្ត មាន​ទីតាំង​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក។

៥/ រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម ជា​រមណីយដ្ឋាន​កែច្នៃ​និង​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក។

៦/ រមណីយដ្ឋាន​វត្ត​ភ្នំ​ជញ្ជាំង ជា​រមណីយដ្ឋាន​វប្បធម៌​និង​ប្រវត្តិសាស្រ្ត មាន​ទីតាំង​នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ។

៧/រមណីយដ្ឋាន​ភ្នំ​បាក់​លើ ជា​រមណីយដ្ឋាន​វប្បធម៌​និង​ប្រវត្តិសាស្រ្ត មាន​ទីតាំង​នៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ។

៨/ រមណីយដ្ឋាន​ភ្នំ​កងវ៉ា ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត មាន​ទីតាំង​នៅ​ភូមិ​កងវ៉ា សង្កាត់​កំពង់ស្វា ក្រុង​សិរីសោភ័ណ។

៩/ រមណីយដ្ឋាន​ភ្នំ​តូច ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត មាន​ទីតាំង​នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី។

១០/ រមណីយដ្ឋាន​បន្ទាយនាង​ ជា​រមណីយដ្ឋាន​វប្បធម៌​និង​ប្រវត្តិសាស្រ្ត មាន​ទីតាំង​នៅ​ភូមិ​បន្ទាយនាង ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី។

សួនស្នេហ៍ជនបទ

១១/ រមណីយដ្ឋាន​សួន​ស្នេហ៍​ជនបទ ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​ខ្លាច​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ។។

១២/រមណីយដ្ឋាន​អាង​ទឹក​អម្រិត​ខៃដន ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​អូរខៃដន សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត។

ក្រៅ​ពី​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ ខេត្ត​បន្ទាយមានជ័យ​មាន​វត្ត​ទេសចរណ៍​គំរូ មាន​វត្ត​ប្រាសាទ​ស្រះកណ្តាល​ខ្ជាស់ មាន​ទីតាំង​នៅ​ភូមិ​ខ្ជាស់ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រ​ព្រះ និង​​វត្ត​ហ្លួង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ហ្លួង ឃុំ​ឫស្សីក្រោក ស្រុក​មង្គល​បុរី ក៏​ជា​វត្ត​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

អាងទឹកត្រពាំងថ្ម

ខេត្ត​បន្ទាយមានជ័យ ក៏​មាន​សហគមន៍​ទេសចរណ៍​ចំនួន ៤ គឺ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ សហគមន៍​អាង​ត្រពាំង​ថ្ម និង​សហគមន៍​ចំការ​លោក ដែល​មាន​ផ្តល់​សេវា​ទេសចរណ៍ មាន​ផ្ទះស្នាក់នៅ មគ្គុទ្ទេសក៍​ដឹក​ជញ្ជូន​ភ្ញៀវ​ដើរ​កម្សាន្ត​ផងដែរ។

ក្រៅ​ពី​នេះ​មាន​តំបន់​សក្តានុពល​ទេសចរណ៍​ដូចជា​កសិ​ទេសចរណ៍​គោករំចេក សួន​មានជ័យ រួម​ទាំង​សារមន្ទីរ​ផង​ដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម