Connect with us

ព័ត៌មានជាតិ

៤ សង្កាត់នៅ​ក្រុង​តាខ្មៅ កំពុង​ខ្វះខាតទឹកស្អាត​ប្រើប្រាស់

បានផុស

នៅ

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលស្នើដល់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញជួយផ្គត់ផ្គង់ទឹកបន្ថែមទៀតនៅក្រុងតាខ្មៅឱ្យធានាបាននូវការប្រើប្រាស់គ្រប់គ្រាន់ និងមាននិរន្តភាព។

ការស្នើសុំរបស់លោកអភិបាលខេត្តកណ្តាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោម​ការ​ដឹកនាំដោយលោកឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញចូលជួបសំដែងការគួរសមនៅសាលាខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្តបានមានប្រសាសន៍ថា « បច្ចុប្បន្ននេះក្រុងតាខ្មៅមានសង្កាត់ចំនួន៤ ដែលទើបកាត់មកពីស្រុកស្អាង នៅមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះខ្ញុំស្នើសុំដល់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមជួយសិក្សាបន្ថែម និងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅសង្កាត់ចំនួន៤ ដែលទើបកាត់មកពីស្រុកស្អាង ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងធានាដល់និរន្តភាពផងដែរ»។

ក្នុងជំនួបនេះដែរ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានជម្រាបជួនលោកអភិបាលខេត្តកណ្តាលពីគម្រោងក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ក្រុងតាខ្មៅទាំងមូល នៅក្នុងផែនការឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០៣០ ខាងនេះ។

លោកឡុង ណារ៉ូ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងអាចផលិតទឹកបន្ថែមបាន ៣ម៉ឺនម៉ែត្រគីបបន្ថែមទៀត សម្រាប់ប្រើប្រាស់នៅក្រុងតាខ្មៅ និងនៅឆ្នាំ២០៣០ ហើយរដ្ឋាករស្វយ័តក្រុងភ្នំពេញ គ្រោងនឹងបង្កើតរោងចក្របន្ថែមក្នុងក្រុងតាខ្មៅ ដែលអាចផលិតទឹកបាន ៦ម៉ឺនម៉ែត្រគីបបន្ថែមទៀត ដែលអាចផ្គត់ផ្គង់បាននៅទូទាំងក្រុងតាខ្មៅ ពិសេសបានពង្រីកនូវវិសាលភាព ប្រើប្រាស់បានគ្រប់គ្រាន់ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ។

ទន្ទឹមនឹងនោះផងដែរ លោកអគ្គនាយក បានបន្ថែមថា រដ្ឋាករទឹកស្វយ័តភ្នំពេញ និងពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់ភូមិសាស្រ្តខេត្តដែលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃដូចនៅរាជធានីភ្នំពេញផងដែរ។

លោកអគ្គនាយកបានបញ្ជាក់ថាក្នុងនោះដែរ ក្នុងក្រុងតាខ្មៅនឹងមានការពង្រាយទីយោទឹកទំហំ ៦០សង់ទីម៉ែត្រ នៅត្រង់ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ ២ ឆ្ពោះទៅព្រែកហូរ ។

លោកអគ្គនាយក បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្ត សូមជួយសហការ និងគាំទ្រនូវការអនុវត្តគម្រោងនេះ ដើម្បីឱ្យទទួលបាននូវលទ្ធផលល្អផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម