ព័ត៌មានជាតិ
ខេត្តកំពត ប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២១)។
អង្គពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួម ពីសំណាក់អស់លោកលោកស្រីជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃផងដែរ។

បន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី ហុក ចិន្តា មេបញ្ជាការតំបន់សឹករងកំពត បានមានចំណាប់អារម្មណ៍លើកឡើងអំពីប្រវត្តិ នៃការចាប់បដិសន្ធិឡើង របស់កងយោធពលខេមរភូមិន្ទដែលបានបំពេញបេសកកម្ម ជាប្រវត្តិសាស្រ្តរបស់ខ្លួនប្រកបដោយស្មារតីពលីកម្មដ៏ខ្ពង់ខ្ពស់រយៈពេល៦៨ឆ្នាំ កន្លងមកនេះ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋជាទីស្នេហានៃយើងរួចមក។ថ្លែងសន្ទរកថានាឱកាសនោះឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ទិវាខួបអនុស្សាវរីយ៍ ៩ វិច្ឆិកា គឺជាការរំលឹកថ្ងៃប្រវត្តិសាស្ត្រ នូវស្នាព្រហស្ថដ៏ឧត្តុង្គឧត្តមប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ របស់ព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហនុ (ព្រះបរមរដ្ឋនកោដ្ឋ ) ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ និងក៏ជាថ្ងៃប្រវត្តិនៃការចាប់បដិសន្ធិឡើងវីញ របស់ប្រជាជាតិមួយ ក្រោមអាណានិគមនិយមបារាំងសេស ដែលជាស្នាដៃ នៃវីរភាពដ៏អង់អាចក្លាហានរបស់ កងយុទ្ធពលខេមរភូមិន្ទគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើងផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)ដែលជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេលច្រើនឆ្នាំមកហើយក្តី តែស្នាព្រះហស្ថ ក្នុងការនាំមកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើឱ្យប្រជារាស្រ្តរបស់ព្រះអង្គនៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។
ជាមួយគ្នានេះដែរក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិយើងទាំងមូលមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ប៉ុន្តែ បើទោះបីឆ្នាំនេះស្ថិតក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា មានការផ្ទុះឆ្លងជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយក្រសួងពាក់ព័ន្ធ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅតែប្រារព្ធទិវានេះដូចឆ្នាំមុនៗផងដែរ តែការប្រារព្ធធ្វើនេះគឺធ្វើតាមគន្លងថ្មី ដោយប្រកាន់ភ្ជាប់ជានិច្ចនូវវិធានសុវត្តិភាព ៣កុំ ៣ការពារ ជាប់ជានិច្ច៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


