ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ មានអាចារ្យគណកម្មការនិងអ្នកស្នាក់នៅក្នុងវត្តជាង៨ម៉ឺននាក់ទូទាំងប្រទេស
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះថា បច្ចុប្បន្ននេះ មានអាចារ្យគណកម្មការ និងអ្នកស្នាក់នៅក្នុងវត្តដូចជាសិស្សនិស្សិតក្មេងកំព្រា តាជីយាយជីនិងជនគ្មានទីពឹងស្នាក់នៅតាមវត្តអារាមនានានៅទូទាំងប្រទេសប្រមាណ៨១៨៩៩នាក់ ក្នុងនោះគណកម្មការវត្តមានច្រើនជាងគេ។
លោកបានបន្តថា ក្នុងចំណោម៨១៨៩៩នាក់ ក្នុងនោះរួមមានអាចារ្យ អាចារ្យរិនីមានចំនួន១៦៩៦៧នាក់ គណៈកម្មការវត្តមានចំនួន៣៨៤០១នាក់ តាជីមានចំនួន៣១៥០នាក់ យាយជីមានចំនួន១១៦៣០នាក់សិស្សនិស្សិតមានចំនួន៨៥០៥នាក់ ក្មេងកំព្រាមានចំនួន២៦៦៣នាក់ និងជនគ្មានទីពឹងមានចំនួន៥៨៣នាក់។

លោកបានបន្តទៀតថា ចំពោះសិស្សនិស្សិតក្មេងកំព្រា និងជនគ្មានទីពឹងស្នាក់នៅតាមវត្តអារាមនានានៅទូទាំងប្រទេសប្រមាណជាង១ម៉ឺននាក់ក្នុងនោះមានរាជធានីខេត្តចំនួន៩ស្នាក់នៅច្រើនជាងគេរួមមានរាជធានីភ្នំពេញ មានសិស្សនិស្សិតស្នាក់ មានចំនួន៣០៧៩នាក់នៅច្រើនជាងគេ ខេត្តបាត់ដំបងចំនួន៨៦៦នាក់និងខេត្កកណ្តាលចំនួន៨៣៣។ ចំណែកខេត្តដែលមានក្មេងកំព្រាស្នាក់នៅច្រើនជាងគេរួមមាន ខេត្តព្រៃវែងចំនួន៧៤៦នាក់ ខេត្តព្រះសីហនុមានចំនួន៣៣៤នាក់ និងខេត្តសៀមរាប ចំនួន៣១១នាក់។ រីឯខេត្តដែលមានជនគ្មានទីពឹងស្នាក់នៅច្រើនជាងគេរួមមានខេត្តកណ្តាលមាន១៥៩ ខេត្តកំពង់ស្ពឺ១៤០នាក់ និងខេត្តកំពង់ចាមចំនួន១២០នាក់។

លោក សេង សុមុនី បានបន្តទៀតថា ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា និងជាទីថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌ហើយវត្តអារាមក៏ជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស និស្សិតក្រីក្របន្តការសិក្សាជាច្រើន ដែលមកពីជនបទចុងកាត់មាត់ញកហើយមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកលុយដើម្បីជួលផ្ទះឬអាហារហូបចុកមិនថានៅរាជធានីឬតាមបណ្តាខេត្តឡើយ។

លោក ស៊ឹម សំរេច រស់នៅខេត្តកំពង់ចាម ដែលមានកូនស្នាក់នៅវត្តនៅរាជធានីភ្នំពេញបានគាំទ្រ និងចាត់ទុកវត្តអារាមជមជ្ឈមណ្ឌលសម្រាប់សង្គ្រោះសិស្ស និស្សិតក្រីក្រឱ្យទទួលបានឱកាសបន្តការសិក្សានិងការអប់រំ។
លោកបានបន្តថា ប្រសិនបើអត់មានវត្តអារាមសម្រាប់និស្សិតស្នាក់នៅទេភាគច្រើននិស្សិតត្រូវបោះបង់ចោលការសិក្សាដោយសារមិនមានលទ្ធភាពជួលផ្ទះស្នាក់នៅបន្តការសិក្សា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


