ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការជាផ្លូវការសាខា ខេត្តព្រៃវែង
ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខា ខេត្តព្រៃវែង ដែលជាសាខាទី២៨ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រៃវែង មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៩ ជាន់ ស្ថិតនៅអគារលេខ៩៤ ភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកមិនប្រតិបត្តិ លោក ចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលក្រុងព្រៃវែង លោកកែវ ឆោមម៉ារត្ន នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រៃវែង។ ក្នុងពិធីសម្ពោធបើកដំណើរការនេះដែរ ធនាគារ វឌ្ឍនៈ ក៏បានឧបត្ថម្ភនូវអំណោយជាសម្ភារៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូចជា ឧបករណ៍តេស្តរហ័ស និងថ្នាំពេទ្យ ជូនរដ្ឋបាលខេត្តព្រៃវែងផងដែរ។

ធនាគារ វឌ្ឍនៈ សាខាខេត្តព្រៃវែង នឹងផ្តល់ជូននូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្ត និងក្នុងវិស័យនានាដូចជា កសិកម្ម អចលនទ្រព្យ និងពាណិជ្ជកម្ម ជាដើម។ សាខាខេត្តព្រៃវែង ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ជូនដល់អតិថិជនក្នុងខេត្តផងដែរ។

ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ៩ ចំពោះសេវាធនាគារចល័ត សេវាកម្មអតិថិជនល្អបំផុត និងអភិបាលកិច្ចល្អបំផុត។ លោក សួង ថុន ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តព្រៃវែង និងជាអ្នកស្រុកខេត្តព្រៃវែង ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។

ព័ត៌មានសង្ខេបអំពីធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយសហស្ថាបនិក អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ ធនាគារ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៩ នៃការបង្កើតធនាគារ វឌ្ឍនៈ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៧៥០ នាក់ និង ២៨សាខា ដែលក្នុងនោះ ១២ សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៦សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


