ព័ត៌មានជាតិ
រកឃើញម្ចាស់ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ជយលាភីប្រលោមលោកខ្នាតខ្លី និងកំណាព្យ ឆ្នាំ២០២១
វេលាព្រឹក ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសហសាលាអង្គរ ទីស្ដីការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំធ្វើពិធីប្រគល់ពានរង្វាន់ជូនអ្នកជាប់ជយលាភីនិពន្ធ និងកំណាព្យ ដែលមានលោកជំទាវ នេត្រ ភូមារី រដ្ឋលេខាធិការ តំណាងខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការសម្រេចរបស់គណៈកម្មការជយលាភីបានសម្រេចជ្រើសរើសទទួលយកជយលាភីស្នាដៃតែងនិពន្ធមានចំនួន ៥នាក់មានស្នាដៃពីលេខ ១ ដល់ស្នាដៃលេខ ៥ ចំពោះប្រលោមលោកខ្នាតខ្លី ដែលមានដូចជា រឿងគែនព្យួរជញ្ជាំង រឿងបូណ៌មី រឿងចិត្តប្រណី រឿងជំជីវិត និងរឿងទឹកភ្នែកស្នេហា។

ផ្នែកកំណាព្យវិញគណ:កម្មាធិការបានសម្រេចយកជយលាភី ៥ រូប ដែលមានកំណាព្យរឿងជយលាភីពីលេខ ១ ដល់លេខ ៥ រួមមានកំណាព្យ រឿងនិស្ស័យស្នេហ៍កុលាបស រឿងលោហិតវីរៈនារី រឿងកំណប់ស្នេហ៍ រឿងសំឡេងសង្គម និងរឿងម្ដាយ។

តាមការគូសបញ្ជាក់របស់ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអានបានរៀបរាប់ថាក្នុងការវិនិច្ឆ័យវាយតម្លៃពិន្ទុជម្រើស ជម្រុះ ចម្រាញ់ ដើម្បីទទួលបានពានរង្វាន់ ក្រសួងបានបង្កើតគណ:កម្មការ វាយតម្លៃ ផ្នែកប្រលោមលោកខ្នាតខ្លីមួយ និងគណៈកម្មការ វាយតម្លៃផ្នែកកំណាព្យមួយ ដោយអនុវត្តទៅតាមលក្ខខណ្ឌ ៣ យ៉ាងជាគោលគឺ៖

១. អត្ថន័យ: ផ្ដោតលើគុណធម៌សច្ចធម៌ និង សីលធម៌។
២. អត្ថររូប: ផ្ដោតលើវិធីតែង.រចនាបថ និង សោភ័ណ្ឌ។
៣. អត្ថរស: ផ្តោតលើតម្លៃ អប់រំ តម្លៃជាតិ និង តម្លៃរីកចម្រើន៕
អត្ថបទ៖ រុងរឿង
ចុចអាន៖ សៀវភៅដ៏រសើប (អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី) ភាគី១ ត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាផ្លូវការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


