ព័ត៌មានជាតិ
៥ ជំនាញ កំពុងប្រកួតប្រជែងទីផ្សារខ្ពស់ ប្រាក់ខែដល់កម្រិត K
ពិភពលោកកំពុងវិវឌ្ឍទៅរកឧស្សាហកម្ម 4.0 ដែលនាំឲ្យតម្រូវការអ្នកបច្ចេកទេសកាន់តែច្រើន។
លោក ហៃ ហ៊ុនឡេង នាយកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកពីមុខជំនាញចំនួន ៥ កំពុងមានតម្រូវការចាំបាច់ទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃខាងមុខ។ មុខជំនាញទាំង ៥ នោះមាន៖
-បច្ចេកទេសព័ត៌មានវិទ្យា
-វិស្វកម្ម
-ស្ថាបត្យកម្ម
-អេឡិចត្រូនិក
-មេកានិច
លោក ហៃ ហ៊ុនឡេង បានឲ្យកម្ពុជាថ្មីដឹងថា យុវជនគួរក្តាប់ឱកាសនិងត្រៀមខ្លួនស្រូបយកចំណេះជំនាញទាំង ៥ នេះដើម្បីទទួលបានអាទិភាពលើឱកាសការងារ។

ផ្តើមចេញពីការធ្វើបដិវត្តន៍ឧស្សាហកម្ម 4.0 លើពិភពលោក ដែលធ្វើឱ្យមានការផ្លាស់ប្តូររបៀបនៃការធ្វើអាជីវកម្មទាំងផ្នែកផលិតកម្ម និងសេវាកម្ម។ ផ្អែកលើលំដាប់ការងារឃើញថាផ្នែកបច្ចេកទេស វិទ្យាសាស្រ្តឈរនៅលំដាប់ទីមួយ ហើយថ្ងៃអនាគតទីផ្សារការងារនឹងបែរឆ្ពោះទៅជំនាញទាំងអស់នេះ ដែលត្រូវការអ្នកដែលមានចំណេះជំនាញ ដើម្បីបំពេញលើការងារទាំងអស់នេះ។
លោក ហៃ ហ៊ុនឡេងសង្កត់បន្ថែមថា ឥឡូវនេះគឺជាពេលវេលា ដើម្បីគិតឡើងវិញ។ ការរីកចម្រើននៃឧស្សាហកម្ម 4.0 អាចនឹងជះផលប៉ះពាល់ច្រើនលើវិស័យការងារ និងការធ្វើអាជីវកម្មដែលមានលក្ខណៈជាប្រពៃណី។ អ្នកមិនសូវមានជំនាញផ្នែកបច្ចេកវិទ្យា ចាំបាច់ត្រូវតែរត់ទៅសិក្សាបន្ថែមបើមិនធ្វើបែបនេះទេ នឹងប្រឈមជាមួយនឹងការបាត់បង់ការងារក្នុងឧស្សាហកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
ជំនាញផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្រៅពីមានអាទិភាពលើឱកាសការងារ មានការប្រកួតប្រជែងទទួលបានប្រាក់ខែខ្ពស់ អ្នកដែលមានសមត្ថភាពខ្លាំងអាចឈានទៅទៅចាប់យកឱកាសទីផ្សារការងារនៅក្រៅប្រទេសថែមទៀតផង។
បើតាមអ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ធនាគារអភិវឌ្ឍអាស៊ី ADB នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជនក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


