ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសំអាតស្ពានអាកាសថ្មើរជើង បន្ទាប់មានការរិះគន់ពីពលរដ្ឋ
បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋអំពីការចោលសំរាម និងកាសសំណល់ជាច្រើននៅលើស្ពានអាកាសថ្មើរជើងនៅផ្លូវជាតិលេខ៤នោះ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការបោសសំអាតដើម្បីលើកសោភ័ណភាពនិសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមព្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ស្ពានអាកាសថ្មើរជើងនៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ជាជម្រកក្រុមជនអនាថានិងជនញៀនថ្នាំ យកសំរាមរួចទាំងសម្លៀកបំពាក់ចាស់ៗទៅបោះចោលទីនោះ ធ្វើឱ្យប៉ះពាល់បរិស្ថានសោភ័ណភាពហើយត្រូវបានមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋតាមបណ្តាញសង្គមផងដែរ។

ពលរដ្ឋបានបន្តថា ទីតាំងស្ពានអាកាសថ្មើរជើងខាងលើកន្លងមក នៅពេលយប់ស្ងាត់គឺមានក្រុមជនអនាថាមកបន្ទោបង់ និងចោលសំរាមនៅខាងលើស្ពានជាញឹកញាប់ ធ្វើឱ្យមានសំរាមជាច្រើននៅរាយប៉ាយលើស្ពាននេះផងដែរ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


