ព័ត៌មានជាតិ
ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុខ ចេញជារូបរាងហើយ ខណៈក្រុមការងារស្ទូចគ្រោងដែកស្ពានដាក់លើទម្រ សរសរ
ការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើងសន្ធរមុខ ស្ថិតក្នុងខណ្ឌទួលគោក បានឈានដល់ការស្ទូចគ្រោងដែកស្ពានដាក់លើទម្រសរសរស្ពានហើយ កាលពីយប់ថ្ងៃទី២៩ តុលា និងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែលកំណាត់ផ្លូវមួយចំនួន នៅក្បែរនឹងការដ្ឋាននេះ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ ជាបណ្ដោះអាសន្ន។
លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៩ ខែតុលា បានចុះពិនិត្យផ្ទាល់ទៅដល់ទីតាំងការដ្ឋាន នៃការស្ទូចគ្រោងដែកស្ពាន ដាក់លើទម្រសរសរស្ពាននេះផងដែរ ដើម្បីជំរុញការងារនេះឲ្យបានលឿន និងសម្រួលទៅដល់ចរាចរណ៍ នៅតំបន់នេះ។
ពាក់ព័ន្ធ នឹងការដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើជើងនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ពីការបិទចរាចរលើកំណាត់ផ្លូវមួយចំនួន នៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ក្នុងរយៈពេល៣យប់ ដោយចាប់ពីយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង៦ និង០០យប់ ដល់ម៉ោង៧ និង00ព្រឹក ដើម្បីដំឡើងគ្រោងដែកតួស្ពាន ខណៈដែលការងារសាងសង់សរសរគ្រឹះស្ពាន បានបញ្ចប់ទាំងស្រុង។
ចំពោះការបិទនេះ គឺ១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។ ២-យប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ,ផ្លូវលេខ ២៣៣ និងមហាវិថី ម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។ ៣-យប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ” ABA Bank ” ដល់ផ្លូវលេខ២៣៣។
ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺ សាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែងហើយ។ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីការចុងខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


