ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះសំអាតស្ពានអាកាសថ្មើរជើងមុខផ្សារជម្ជូវ័ន បន្ទាប់ពីមានការរិះគន់ពីមហាជន
ក្រោយមានការរិះគន់នៅលើស្ពានអាកាសថ្មើរជើងមុខផ្សារជម្ជូវ័ន តាមបណ្តោផ្លូវជាតិលេខ៤ ភូមិជម្ជូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថា មានក្រុមជនអនាថាយកសំរាម ខោអាវចាស់ៗមកចោលនៅទីនោះ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះមកបន្ទោបង់ធ្វើឲ្យបរិស្ថានមិនស្អានដែលជាស្ពានសម្រាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្សឆ្លងកាត់ ពេលនេះត្រូវបានអាជ្ញាធរចុះសម្អាត រួមទាំងឲ្យខាងក្រុមហ៊ុនស្លាកប៉ាណូដោះចេញមិនឲ្យដាក់ទៀតទេ។

យើងសង្កេតឃើញថា ទីតាំងខាងលើកន្លងមកក្រុមជនអនាថាបានយកខោអាវចាស់ៗមកចោលនៅទីនោះ និងពេលខ្លះមកសម្រាកនៅទីនោះផងដែរ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថាន មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សមួយចំនួនក៏លែងហ៊ានដើរឆ្លងកាត់ ព្រោះក្រុមជនអនាថាតែងតែដេករឺអង្គុយនៅទីនោះ។ ហើយកន្លងមកអាជ្ញាធរសង្កាត់ចោមចៅទី៣តែងតែធ្វើការបោសសំអាត និងដេញជនអនាថាទាំងនោះមិនឲ្យមកសម្រាកនៅទីនោះទៀតទេ។ រហូតមកដល់ថ្មីៗ ក្រុមជនអនាថាទាំងនោះក៏បន្តមកទៀតមិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះមកបន្ទោបង់ពាសពេញលើស្ពានទៀតផង ទើបនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរបានចុះសំអាត និងហៅក្រុមហ៊ុនស្លាកប៉ាណូពាណិជ្ជកម្មដែលដាក់លើបង្កាន់ដៃស្ពានឲ្យដោះចេញទាំងអស់ ចៀសវាងមានការបិទបាំងងាយស្រួលក្រុមជនអនាថាទាំងនោះមកបន្តស្នាក់នៅទៀត៕
អត្ថបទ៖ សុខា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


