Connect with us

ព័ត៌មានជាតិ

CBI.FOODបើកកម្មវិធីបង្ហាញសមត្ថភាពបង្កើតគំនិតច្នៃប្រឌិតលើផលិតផលចំណីអាហារដែលមាន​គុណភាពខ្ពស់​

បានផុស

នៅ

កម្មវិធី​ខាងលើ​បាន​ប្រព្រឹត្តឡើង​នៅក្នុង​សាកលវិទ្យាល័យ​បាត់ដំបង​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​ធ្វើឡើង​ក្នុង​គោល​បំ​ណង​ធំៗ​ចំនួន​៣​រួមមាន​៖១,​ដើម្បី​លើកកម្ពស់​និង​អភិវឌ្ឍ​ផលិតកម្ម​កែច្នៃ​អាហារ​នៅ​កម្ពុជា​តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​សហគ្រិន​និង​និស្សិត​ផ្នែក​កែច្នៃ​អាហារ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ និង​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​ចូលរួម​ប្រកួតប្រជែង​ជា​ក្រុម​លើ​ការ​បង្កើត​ផលិតផល​ចំណីអាហារ​ដែលមាន​គុណ​ភាព​ខ្ពស់ ​និង​នវានុវត្តន៍​ស្របតាម​ស្តង់ដារ​កម្ពុជា​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ក្នុងស្រុក​និងគោលការណ៍​នាំចេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២,​បណ្តុះ​គំនិត​អាជីវកម្ម​ក្នុង​ការផលិត​កែច្នៃ​អាហារ​មក​ចូលរួម​ប្រកួតប្រជែង​និង​ទទួលបាន​បទ​ពិសោធន៍​ថ្មីៗ​ព្រមទាំង​ទទួលបាន​នូវការបណ្តុះបណ្តាល​ទាំង​ផ្នែក​បច្ចេកទេស​ផលិត​និង​ដំណើរការ​អាជីវកម្ម​។

​៣,​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បង្ក​បរិយាកាស​ដល់​ការចាប់ផ្តើម​អាជីវកម្ម​តាមរយៈ​ការភ្ជាប់​ទំនាក់​ទំនង​និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សាកលវិទ្យាល័យ​នៅក្នុង​ខេត្តបាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​ ម​ន្ទីរ​ពិសោធន៍​អ្នកផ្គត់ផ្គង់​សេវាកម្ម​ហិរញ្ញវត្ថុ​និង​អាជីវកម្ម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​និង​តួអង្គ​សំខាន់ៗ​ដទៃទៀត​នៅក្នុង​ខេត្តបាត់ដំបង​​ និង​ខេត្តបន្ទាយមានជ័យ​។​

ក្នុងឱកាស​នេះដែរ​លោក​ ហ៊ត ផេង ​អគ្គនាយក​សហគ្រាស​ធុន​ភូ​ច​និង​មធ្យម​និង​សិប្បកម្ម​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​បាន​លើក​ឡើង​ថា កិច្ចសហប្រតិបត្តិការ​រវាង​ទីភ្នាក់​ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់​GIZ​និងក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ ​ដែលបាន​ចុះ​អនុស្សរណៈ​យោគយល់​ដើម្បី​បង្កើត​គម្រោង​ស្តីពី​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​មី​ក្រ​តូច​និង​មធ្យម​MISME SupportProgramសម្រាប់​អនុវត្តន៍​នៅ​ខេត្តបាត់ដំបង​ និង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​សំដៅ​គាំទ្រ​ដល់​អាជីវកម្ម​ក្នុងស្រុក​ដើម្បី​ការអភិវឌ្ឍ​និង​ការកែទម្រង់​បរិយា​កាស​អាជីវកម្ម​រួមទាំង​ការសិក្សា​ស្រាវជ្រាវ​អភិវឌ្ឍន៍​គុណភាព​ផលិតភាព​សុវត្ថិភាព​ផលិតផល​និង​ស្តង់ដារ​ជាដើម​។​

ក្នុងនេះ​កម្មវិធីថ្នាល​បណ្តុះ​អាជីវកម្ម​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​ចំណីអាហារ​Cambodia.​Business.​IncubationforFood.Product.Development​ហៅ​កាត់​ថា​CBI.Food​ ជា​សកម្មភាព​មួយ​ចំណុះ​ឲ្យ​កម្មវិធី​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ​តូច​និង​មធ្យម​នេះ​ដែលមាន​គោលបំណង​លើកកម្ពស់​និង​អភិវឌ្ឍន៍​ផលិតកម្ម​កែច្នៃ​អាហារ​នៅ​កម្ពុជា​តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​សហ​គ្រិន​វ័យក្មេង​នៅ​ខេត្ត​បាត់ដំបង​និង​និស្សិត​ផ្នែក​កែច្នៃ​អាហារ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​និង​សាកលវិទ្យាល័យ​ជាតិ​មានជ័យបាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​បង្កើត​និង​កែច្នៃ​ផលិតផល​ចំណីអាហារ​ដែលមាន​គុណ​ភាព​ខ្ពស់​និង​នវានុវត្តន៍​ស្របតាម​ស្តង់ដារ​កម្ពុ​ជា​ក្នុង​គោលដៅ​បង្កើន​ការផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំចេញ​។​

លោក​បញ្ជាក់ថា ​បច្ចុប្បន្ននេះ​យើង​សម្រេចបាន​លទ្ធផល​រួមមាន​:​កម្មវិធី​CB1.Food​ចាប់ផ្តើម​ពីថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០២១​ដល់​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២២​នេះ​មាន​រយៈពេល​៥​ខែ​មាន​ក្រុមនិស្សិត​ចូលរួម​ចំនួន​៣៧​នាក់​ចែកចេញជា​៩​ក្រុម​និង​សហគ្រិន​វ័យក្មេង​ចំនួន​៩​នាក់​ចែកចេញជា​៣​ក្រុម​ដែល​បាន​ប្រកួតប្រជែង​លើ​ផលិតផល​ចំនួន​១២​មុខ​ក្នុងនោះ​មាន​៖១/​ប្រេងសណ្តែក​និង​ប្រហិត​២/ភេសជ្ជៈ​ផ្លែ​មៀន​លាយ​ប្រទាល​កន្ទុយក្រពើ​៣/​អា​ម៉ុក​កំប៉ុង​៤/​សម្លប្រហើរ​សម្អាត​(​ទឹក​សម្ល​នំ​បញ្ចុក​)៥/​ដំណាប់​មៀន​ប៉ៃលិន​៦/​គុយ​ទាវ​ដំឡូង​មី​៧/​ម្សៅ​តែ​ការ៉ុត​ខ្លី​៨/​ពោត​ផ្អែម​បន្ទាយមានជ័យ​៩/​ម្សៅ​បន្លែ​បៃតង​១០/​តែ​វីតាមីន​១១/​កាហ្វេ​ម្សៅ​ចេក​បាត់ដំបង​និង​ទី​១២​ម្សៅ​ខ្ចី​សុខភាព​ស្របតាម​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់​GIZ​បាន​ជួយ​កែលំអ​បន្ទប់​មន្ទីរពិសោធន៍​កែច្នៃ​អាហារ​និង​បំពាក់​សម្ភារ​បរិក្ខា​ពិសោធន៍​ចាំបាច់​មួយចំនួន​ជូន​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ផងដែរ​។​

លោក ​ឈា ឡាយ​ហ៊ី​ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​គម្រោង​ខាងលើនេះ​បាន​លើកឡើងថា កម្មវិធី​CBI.Food​នេះ​បាន​ដំណើរ​រយៈពេល​៦​ខែ​ដោយ​មាន​ក្រុមនិស្សិត​និង​សហគ្រិន​ចូលរួម​សរុប​១២​ក្រុម​ដែល​បង្កើតបាន​នូវមុខផលិតផល​ចំនួន​១២​មុខ​ដើម្បី​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ក្នុង​រយះពេល​២​ថ្ងៃនេះ​។​ លោក​បន្តថា​ បន្ទាប់ពី​ឆ្លងកាត់​ការ​ប្រកួត​ប្រជែង​ចំនួន​២​វគ្គ​រួច​មក ជា​លទ្ធផល​យើង​ជ្រើសរើស​បាន​ក្រុម​ជ័យលាភី​ចំនួន​៣​ក្រុម​ក្នុង​ចំណោម​ទាំង​១២​ក្រុម​ខាងលើ​រួមមាន​:​ជ័យលា​ភី​លេខ​១​បាន​ទៅលើ​ផលិតផល​អា​ម៉ុក​កំប៉ុង​ទទួល​បាន​ពាន​ជ័យលាភី​១,​ប័ណ្ណ​ស​សើរ​ថ្នាក់​មាស​១​និង​ថវិកា​១៤​លាន​រៀល​ដែល​ជាការ​ឧបត្ថម​ដោយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចមប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា​និង​នវានុវត្តន៍​។​

ជ័យលាភី​លេខ​២​បាន​ទៅលើ​ផលិតផល​"​ប្រេងសណ្តែក​សៀង​និង​ប្រហិត​សាច់មាន់​ទទួលបាន​ពាន​ជ័យលាភី​១,​ប័ណ្ណសរសើរថ្នាក់​ប្រាក់​១​និង​ថវិកា​ចំនួន​១០​លាន​រៀល​ឧបត្ថម​ដោយ​លោក​ឧកញ៉ា​តែតាំង​ប៉​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន​និង​មធ្យម​កម្ពុជា​។​ចំណែក​ជ័យលាភី​លេខ​៣​បាន​ទៅលើ​ផលិតផល​ម្សៅ​ខ្ញី​សុខភាព​ទទួលបាន​ពាន​ជ័យលាភី​១,​ប័ណ្ណសរសើរ​“​ថ្នាក់​សំ​រិ​ទ្ធិ​១​និង​ថវិកា​ចំនួន​៦​លាន​រៀល​បាន​ឧបត្ថម​ដោយ​លោ​ក ស​ រដ្ឋា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សាខា​ខេត្តបាត់ដំបង​។​

លោក​ គឹម ទូច​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​និង​ជា​ដំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិ​ត​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ ​បាន​មានប្រសាសន៍ថា​:​ការប្រកួតប្រជែង​លើ​ផលិតផល​និង​អាហារ​កែច្នៃ​នេះ​គឺជា​កត្តា​សំខាន់​ណាស់​ក្នុងការ​ពង្រឹង​ការ​អភិ​វឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​និង​គុណភាព​ខ្ពស់​ក្នុង​ភាព​ច្នៃប្រឌិត​នូវ​គំនិត​ថ្មីៗ​សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​ដោយ​ផ្តល់ឱកាស​ឲ្យ​ក្រុមនិស្សិត​បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​អោយក្លាយ​ជា​សហ​គ្រិន​ជោគជ័យ​និង​ជួយ​ដល់​សង្គម​តាមរយៈ​ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដែល​ភាគច្រើន​គឺ​លើកស្ទួយ​ផលិតផល​លើ​វិស័យ​ក​សិ​កម្មបាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ​ក្នុង​ក្របខ័ណ្ឌ​ជំរុញ​ខ្សែចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​៕

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម