ព័ត៌មានជាតិ
ដើមទំពាំងព្រិច គេយកមកធ្វើម្ហូបមានរសជាតិឆ្ងាញ់ពិសេស
រុក្ខជាតិព្រៃមួយប្រភេទ ដែលគេហៅថា ទំពាំងព្រិចនៅប៉ុន្មានថ្ងៃមកនេះ មានភ្លៀងកក់ខែ វាបានចាប់ផ្តើមដុះ ត្រូវបានអ្នកស្រុក កាត់យកមកធ្វើម្ហូប និងលក់នៅលើទីផ្សារខេត្តស្ទឹងត្រែង។

អ្នកភូមិបាននិយាយថា ជាច្រើនឆ្នាំកន្លងមកគេហាក់បីដូចមិនចាប់អារម្មណ៍ពីបន្លែព្រៃមួយមុខនេះទេ តែពេលនេះទំពាំងព្រិច បានក្លាយជាម្ហូបអាហារដ៏ពិសេសលក់នៅលើទីផ្សារ។
ទំពាំងព្រិចត្រូវបានគេប្រទះឃើញដុះតាមព្រៃព្រិចព្រៃរបោះ ក្នុងខេត្តសម្បូរព្រៃឈើ ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម។

អ្នកភូមិបាននិយាយបន្តទៀតថា នៅនៅពេលមានភ្លៀងកក់ខែ ឬដើមខែវស្សាមានភ្លៀងធ្លាក់ម្ដងពីរដងនៅក្នុងព្រៃ ធ្វើឱ្យធនធានធម្មជាតិ ជីវៈចម្រុះ លូតលាស់ ស្រស់បំព្រង។
ដើមទំពាំងព្រិច ដែលកំពុងតែបញ្ចេញបណ្ដូលខ្ចីគួរជាទីគយគន់បានផ្លាស់ប្តូរតាមរដូវកាលធម្មជាតិត្រូវអ្នកស្រុកដើរកាត់យកមកធ្វើម្ហូប និងសល់ពីការហូប បានយកទៅលក់នៅលើទីផ្សារ។
អ្នកភូមិបានបន្តថាទំពាំងព្រិច យើងអាចយកធ្វើជាម្ហូបមានដូចជា ធ្វើអន្លក់ (ទឹកគ្រឿង) ចុចប្រហុកជាមួយម្ជូរក្រសាំង ស្ងោរទំពាំង ឆា សម្លប្រហើរម្សៅ សម្លខ្ទិះដូង ខជើងជ្រូក ធ្វើជ្រក់ទំពាំងព្រិច។
ទំពាំងព្រិចមិនត្រឹមធ្វើជាម្ហូបសម្រាប់មនុស្សទេក៏ជាចំណីសម្រាប់សត្វព្រៃដូចជាសត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃធម្មជាតិផងដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


