ព័ត៌មានជាតិ
អង្គការ JMAS ផ្តល់ជំនួយជាង ៧០ម៉ឺនដុល្លារ ដល់ស៊ីម៉ាក់សម្រាប់បោសសម្អាតគ្រាប់មីននៅកម្ពុជា
អង្គការបម្រើសកម្មភាពកម្ចាត់មីនជប៉ុន ដែលហៅកាត់ថា JMAS បានផ្តល់ជំនួយដែលមានទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិក សម្រាប់បោសសម្អាតគ្រាប់មីន និងគ្រាប់បែកចង្កោមនៅខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។

ការផ្តល់ជំនួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគម្រោងសមាហរណកម្មការបោសសម្អាតមីន គាំទ្រការអភិវឌ្ឍតំបន់ក្រោយបោសសំអាតមីនរួច ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់បែកចង្កោមគាំទ្រការអភិវឌ្ឍសហគមន៍ ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៤ខែ កុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញរវាង លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក YOSHIOKA Yoshito ប្រធានអង្គការបំរើសកម្មភាពកម្ចាត់មីន។

លោក ហេង រតនា បានសរសេរនៅក្នុងទំព័រហ្វេប៊ុកថា គម្រោងនេះមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី ០១ខែ មីនាឆ្នាំ ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ដោយគាំទ្រថវិកាចំនួន ៧១៤.៨២៥ ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែក ថវិកាសម្រាប់ការអភិវឌ្ឍតំបន់បោសសម្អាតគ្រាប់មីនរួចចំនួនជាង ១លានដុល្លារអាមេរិក នឹងត្រូវអនុវត្តផ្ទាល់ដោយអង្គការ JMAS។
លោក ហេង រតនា បានសរសេរទៀតថា ជាមួយគម្រោងទាំង២នេះ អង្គភាពCMAC នឹងដាក់ពង្រាយកម្លាំងប្រតិបត្តិការជាង ១០០នាក់ ដែលនឹងធ្វើប្រតិបត្តិបការលើស្រុកគោលដៅដូចជា ស្រុកម៉ាឡៃ អូជ្រៅ ស្វាយចេក នៃខេត្តបន្ទាយមានជ័យ និងស្រុកសេសាន ស្ទឹងត្រែង សៀមប៉ាង នៃខេត្តស្ទឹងត្រែង ដោយមានផែនការបោសសម្អាតផ្ទៃដីប៉ះពាល់គ្រាប់បែកចង្កោមចំនួន ១.២០០ហិចតា និងផ្ទៃដីចម្ការមីនចំនួនជាង ៤០០ហិចតា។
លោក ហេង រតនា បានបន្ថែមថា នេះជាគម្រោងឆ្នាំទី ២ហើយ ដែលស៊ីម៉ាក់បានអនុវត្តនៅខេត្តទាំងពីរនេះ ខណៈគម្រោងក្នុងឆ្នាំទី១ ទាំងពីរខេត្តនេះ អង្គភាព CMAC សម្រេចលទ្ធផល រំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួនជាង ៧២០ហិចតា រុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួន១.៦៥៩ គ្រាប់ហើយផែនការបោសសម្អាតផ្ទៃដីក្នុងឆ្នាំទី២ នៃគម្រោងនេះ អង្គភាព CMACមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បែកចង្កោមចំនួនជិត ១.៥០០ហិចតា៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


