ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ត្អូញត្អែរពីការលំបាកពេលដឹកកសិផល ទៅលក់ឲ្យឈ្មួញវៀតណាម
ក្រុមប្រជាពលរដ្ឋ ដែលជាអ្នកដឹកកសិផលពីខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាមួយខេត្តយ៉ាឡាយ ប្រទេស វៀតណាម កំពុងជួបការលំបាកខ្លាំង ក្នុងការនាំកសិផលទៅលក់ឲ្យឈ្មួញវៀតណាម។ ផលលំបាកទាំងនេះ មិនទាន់បានដោះស្រាយនៅឡើយទេ ធ្វើឲ្យអ្នកដឹកកសិផលមួយចំនួន មិនចង់នាំចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអូរយ៉ាដាវ ហើយនាំគ្នាលក់ទៅឲ្យអ្នកនាំទៅច្រកផ្សេង ក្រៅពីខេត្តរតនគិរី។
ប្រភពពីប្រជាពលរដ្ឋ ដែលជាអ្នកដឹកកសិផលចេញ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានប្រាប់ឲ្យដឹងថា កសិផលដែលនាំចេញពីប្រទេសកម្ពុជា តាមខេត្តរតនគិរីនោះ មានដូចជា៖ ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី និងគ្រាប់ធញ្ញជាតិ ផ្សេងទៀត។
ម្ចាស់កសិផល បានត្អូញត្អែរពីការរឹតបណ្តឹង ដោយឈ្មួញវៀតណាម ដូចជាដឹកទំនិញទៅដល់ហើយស្រេចតែមាត់វៀត ណាម ជាអ្នកឲ្យតម្លៃ។ អ្នកដឹកកសិផល បាននិយាយថា ពេលដឹកកសិផលតាមរថយន្តធំៗ រថយន្តកែច្នៃត្រូវឈប់ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីរង់ចាំពេលវេលាបើកច្រកចូល ទៅលក់ឲ្យឈ្មួញវៀតណាម។
ជាមួយគ្នានោះ គេត្រូវបង់ថ្លៃសេវាមួយចំនួន ទៅឲ្យភាគីខ្មែរប្រចាំនៅតាមច្រកព្រំដែន។ ពេលបើកច្រកព្រំដែន ទើបគេអាចនាំរថយន្តដឹកកសិផលខ្មែ រចូលទៅឈប់ត្រឹមចំណុច ៣០ ដើម្បីរង់ចាំឈ្មួញវៀតណាម មកបើករថយន្តខ្មែរបន្ត ទៅក្នុងទឹកដីវៀតណាម។
ប្រភពបានបន្តទៀតថា នៅពេលដែលឈ្មួញវៀតណាម បើករថយន្ដដឹកកសិផលរបស់ខ្មែរ ទៅនោះមិនបាន ត្រួតពិនិត្យផ្នែកជញ្ជីងត្រឹមត្រូវ ដោយផ្ទាល់ភ្នែកទេ គឺស្រែចតែឈ្មួញវៀតណាមឲ្យតម្លៃ។ ពេលនោះ ត្រូវខាតបង់ឬយ៉ាងណា ក៏ត្រូវបង្ខំចិត្តលក់ដែរ គេមិនអាចតវ៉ា ឬក៏បើករថយន្តដឹកកសិផលត្រឡប់មកដីខ្មែរវិញ បានទេ។ អ្នកដឹកកសិផល ស្នើសុំដល់ក្រសួងពាក់ព័ន្ធ ជួយដោះស្រាយសម្រួល ទៅលើបញ្ហាដោះដូរទំនិញកសិផល រវាងកម្ពុជាវៀតណាម ក្នុងច្រកទ្វារអន្តរជាតិទ្វេភាគីអូរយ៉ាដាវ ខេត្តរតនគិរី ជាមួយខេត្តយ៉ាឡាយផង។
លោក សាយ ចំរើន ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា ទំនិញដែលប្រជាពលរដ្ឋ ស្រុកអូរយ៉ាដាវខេត្តរតនគិរី នាំចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកនេះមានតាមរដូវកាល។ លោក សាយ ចំរើន បានឲ្យដឹងទៀតថា រដូវនេះមានការនាំចេញដំឡូងមី គ្រាប់ស្វាយចន្ទី គឺគេជួលគោយន្តកែច្នៃ យកទៅលក់ឲ្យឈ្មួញវៀតណាម។ ការនាំកសិផល តាមច្រកអូរយ៉ាដាវខេត្តរតនគិរី ជាមួយខេត្តយ៉ាឡាយប្រទេសវៀតណាម ជួបការលំបាកខ្លាំងខុសពីបណ្ដាច្រកដទៃទៀត រវាងកម្ពុជា និងវៀតណាម។
លោកប្រធានទីស្នាក់ការ បានលើកឡើងថា នឹងរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបផលលំបាកដឹកទំនិញ ទៅកាន់ប្រទេសវៀតណាម ជាពិសេសជនជាតិដើមភាគតិច ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕
អត្ថបទ៖ វុទ្ធ ឦសាន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


