សន្តិសុខសង្គម
តើនរណានឹងឈ្នះក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី ២ មីនា ២០២២ តាមរយៈបណ្តាញសង្គមហ្វេសបុកបានបញ្ចេញទស្សនផ្ទាល់ខ្លួនជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយយល់ឃើញថា ក្រុមបស្ចិមប្រទេស មិនចូលរួមច្បាំងផ្ទាល់ជាមួយអ៊ុយក្រែននោះទេ គឺគ្រាន់តែលើកទឹកចិត្តឱ្យអ៊ុយក្រែន បន្តច្បាំងតាមរយៈការបញ្ជូនសព្វាវុធ គ្រប់ធុន និងនយោបាយគាំពារខាងក្រោយ។


លោកបណ្ឌិត យ៉ង់ ពៅ បន្តថា អ៊ុយក្រែន បន្តតស៊ូ តាមរយៈចរន្តជាតិនិយម និងកម្លាំងចិត្តបានពីបស្ចិមប្រទេស ខណៈរុស្ស៊ី បន្តប្រើធម៌ក្តៅ ដោយបានបង្ហាញកាន់តែច្បាស់ នូវការវិវត្តស្ថានការណ៍ពីអន្តរាគមន៍ ដើម្បីសង្គ្រោះប្រជាជាតិតំបន់បំបែកខ្លួន នៅ Donbass (ដូណេតស្ក៍ និងលូហាន់ស្ក៍) ទៅជាសង្គ្រាមឈ្លានពានលុកលុយប្រទេសអ៊ុយក្រែន។
លោកបណ្ឌិត យ៉ង់ ពៅ ក៏បានចោទឡើងជាសំនួរថា តើអ្នកណាចាញ់ អ្នកណាឈ្នះ? លោកថា ស្ថិតក្នុងដំណាក់កាលនេះ អ្នកឈ្នះគឺពិភពខាងលិច (បស្ចិមប្រទេស) ឈ្នះការទូត កៀងគរគ្នីគ្នាសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មបំបាក់មុខរុស្ស៊ី។

ចំណែកឯអ្នកចាញ់ «អ្នកចាញ់ទី១ ប្រជាជន និងប្រទេសអ៊ុយក្រែន (ស្លាប់ និរាសព្រាត់ប្រាស់) បើទោះជាមើលទៅហាក់ឈ្នះទឹកចិត្តរួបរួមស្នេហាជាតិក៏ដោយចុះ។ ទឹកចិត្តរួបរួមស្នេហាជាតិនេះ គ្រាន់តែជាចំរៀង នយោបាយបោកបញ្ឆោត ដើម្បីរុញចូលសមរភូមិជួរមុខ របស់ពិភពបាតដៃទី ៣ ប៉ុណ្ណោះ»។
រីឯអ្នកចាញ់ទី ២ រុស្ស៊ី បើទោះជាឈ្នះ ឬចាញ់លើសមរភូមិជាក់ស្តែងយ៉ាងណាក៏ដោយ ក៏រុស្ស៊ីនៅតែចាញ់សង្គ្រាមការទូតធ្ងន់ធ្ងរ និង បន្តរីងរៃសេដ្ឋកិច្ចយូរអង្វែង។

លោក បណ្ឌិត យ៉ង់ ពៅ «និយាយងាយយល់គេរុញ អ៊ុយក្រែន ចូលសមរភូមិ ច្បាំងជាមួយរុស្ស៊ី គឺដើម្បីបង្ហាញឥរិយាបទរុស្ស៊ី មានលេសបិទខ្ទប់រុស្ស៊ី រុញឱ្យកាន់តែឯកកោ ដោយមិនរវល់នឹង វិនាសអន្តរាយរបស់ប្រទេសអ៊ុយក្រែននោះទេ»។
ភាពខុសគ្នាមួយទៀត បស្ចិមប្រទេស បើចង់ធ្វើសង្រ្គាមលុកលុយប្រទេសណាមួយ គេត្រូវបង្កើតសម្មត្តិកម្មសមស្របជាច្រើនដើម្បីផ្សព្វផ្សាយ និងកៀងគរគ្នីគ្នាចូលរួម រីឯរុស្ស៊ី អាងតែខ្លាំងខាងសព្វាវុធនិងជាឥរិយាបទផង គឺធ្វើតែម្នាក់ឯង មិនសូវមានសម្មត្តិកម្មសមស្រប។ លោកថា អ្នកដែលបានសម្រេចបំណងគឺអាម៉េរិក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


