ព័ត៌មានជាតិ
បិទស្ទីកឃ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃយ៍ចំនួន ២១៥គ្រឿង នៅស្រុកឆែប
ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារចំនួន ៤នាក់ បានសហការជាមួយអាជ្ញាធរស្រុកឆែប នគរបាលចរាចរណ៍ស្រុក ស.ស.យ.កស្រុក កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងបិទស្ទីកឃ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃចំនួន ២១៥គ្រឿង ក្នុងឃុំចំនួន ២ ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ ក្រុមការងាររបស់លោក បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងបិទស្ទីកឃ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃចំនួន ២១៥គ្រឿង ក្នុងឃុំចំនួន ២ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៣០នាក់ ស្រី ៦២នាក់ ដើម្បីជាការដាស់តឿន ដល់អ្នកបើកបរគោយន្តកន្ត្រៃយ៍ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាចែករំលែកនូវចំណេះដឹងបន្ថែម អំពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតមកនៅ កម្រិតទាប។
ក្នុងនោះដែរ ក៏បានផ្សព្វផ្សាយអំពីវិធានសុខាភិបាល ៣កុំ ៣ការពារ បញ្ហាគ្រឿងញៀន និងជំងឺអេដស៍ផងដែរ។ ក្រុមការងារ ក៏បានប្រគល់ជូននូវឯកសារផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ ជូនដល់ នគរបាលចរាចរណ៍ អាជ្ញាធរ ភូមិ-ឃុំ ដើម្បីជួយផ្សព្វផ្សាយបន្ត៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


