ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យរកឃើញពលករខ្មែរ៨នាក់ក្នុងចំណោម១៤០នាក់ វិជ្ជមានកូវីដ-១៩ បន្ទាប់ពីភាគីថៃចាប់បញ្ជូនមកវិញ
ពលករខ្មែរដែលជាចូលក្នុងប្រទេសថៃកការងារធ្វើដោយប្រថុយប្រថានខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនជាបន្តបន្ទាប់រហូតមានចំនួន១៤០នាក់ ហើយបានបញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាវិញ។

សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ អាជ្ញាធររួមជាមួយកម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានសហការគ្នាដើម្បីទៅទទួលពលករខ្មែរពីសមត្ថកិច្ចថៃដែលបានបញ្ជូនឲ្យវិលត្រឡប់មកស្រុកវិញសរុបចំនួន១៤០នាក់ នៅចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ចំពោះពលករទាំង១៤០នាក់ រួមមានបុរសចំនួន៦៥នាក់ ពលករស្ត្រី៥៦នាក់ និងក្មេងចំនួន១៩នាក់ផងដែរ ដោយក្នុងនោះក្រុមគ្រូពេទ្យក៏បានពិនិត្យរកឃើញពលករ៨នាក់ មានផ្ទុកជំងឺកូវីដ១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលភ្លាមៗផងដែរ។

មន្ត្រីសុខាភិបាលបានឲ្យដឹងដែរថា ពលរដ្ឋដែលជាពលករទាំងអស់ខាងលើក្រោយការពិនិត្យឃើញចំនួន១១៣នាក់មានកាតចាក់វ៉ាក់សាំងត្រូវក្រុមគ្រូពេទ្យណែនាំអប់រំហើយអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ រីឯពលករដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវគ្រូពេទ្យបានបញ្ជូនទៅមណ្ឌលដើម្បីសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


