Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក រៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួន នៅខេត្ដសៀមរាប

បានផុស

នៅ

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ធិ​ការ​កណ្តាល​របស់ខ្លួន នៅ​ខេត្ដ​សៀមរាប ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យ​សាធារណជន ជាតិ និង​អន្តរជាតិ បានឃើញ​អំពី​ការបើក​ទំព័រ​ថ្មី​នៃ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​ជា​ទឹកដី​បេតិកភណ្ឌ​ដ៏​ល្អ​ពិសិដ្ឋ​របស់​កម្ពុជា​។​កិច្ចប្រជុំ​នេះ ធ្វើឡើង​រយៈពេល​០៣ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. និង​ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា​គណៈអចិន្ត្រៃយ៍ ព្រមទាំង​សមាជិក សមាជិកា​គណៈកម្មការ​ធិ​ការ​កណ្តាល និង​ភ្ញៀវកិត្តិយស​ចូលរួម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ស្រប​ពេលដែល​កម្ពុជា សម្រេច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ បន្ទាប់ពី​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន​ដោយ​ជោគជ័យ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្រោច​វ៉ាក់សាំង​តាម​អភិក្រម​ផ្កា​រីក​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ ឈានដល់​ការសម្រេចបាន​នូវ​ភាព​ស​ស៊ាំ​ក្នុង​សហគមន៍​។ ជាមួយគ្នា​នោះ កិច្ចប្រជុំ​នៅពេលនេះ ក៏​ជាការ​ឆ្លុះបញ្ចាំង​ឱ្យ​សាធារណជន ជាតិ និង​អន្តរជាតិ បានឃើញ​អំពី​ការបើក​ទំព័រ​ថ្មី​នៃ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​ជា​ទឹកដី​បេតិកភណ្ឌ​ដ៏​ល្អ​ពិសិដ្ឋ​របស់​កម្ពុជា បន្ទាប់ពី​ខេត្តសៀមរាប បាន​ប្រែ​មុខមាត់​ថ្មី​តាមរយៈ​ការធ្វើ​ទំនើបកម្ម និង​ការកែលម្អ​ឡើងវិញ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងទៅ​។

​ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​ចាត់ទុកថា កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​នៅពេលនេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជា​ក់នូវ​ការចូលរួម​គាំទ្រ និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា ដែល ស​.​ស​.​យ​.​ក សម្រេចបាន​ក្នុង​រយៈពេល​០៨ ខែ​កន្លង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​សបញ្ជាក់​ឱ្យឃើញ​នូវ​ស្មារតី​រួបរួមគ្នា និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក ដើម្បី​បុព្វហេតុ​យុវជន​ក្នុង​កិច្ចការ​មាតុភូមិ​ទៀតផង ជាពិសេស​ការកំណត់​ទិសដៅ​ការងារ​ដែល​យើង​ត្រូវធ្វើ​ក្នុង​ជំហាន​បន្ទាប់​។ ដោយ​មើលឃើញ​ភាពចាំបាច់​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការងារ​ប្រយុទ្ធប្រឆាំង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការងារ​សង្គម និង​មនុស្សធម៌ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការធានា និង​រក្សា​សមិទ្ធផល​ទាំងឡាយ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នាពេល​កន្លងមក​។ ស​.​ស​.​យ​.​ក​. ក៏​ចូលរួម​ការពារ និង​ថែរក្សា​អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យ សន្តិភាព ស្ថិរភាព សេរីភាព សុវត្ថិភាព​សង្គម លើកកម្ពស់​សុខដុម​នី​យ​កម្ម​សង្គម អត្តសញ្ញាណ និង​លើកតម្កើង​កិត្តិនាម​កម្ពុជា ក៏ដូចជា​ចូលរួម​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ការអភិវឌ្ឍ​សមត្ថភាព​យុវជន ការរួម​សុខទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ការលើកកម្ពស់​សុខភាព និង​វិស័យ​កីឡា ការជំរុញ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​អន្តរជាតិ ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​ពលរដ្ឋ​ល្អ​។ ឯកឧត្តម ហ៊ុន ម៉ា​នី បានកត់សម្គាល់​ឃើញថា អ្វីដែល​យុវជន​បានធ្វើ និង​អ្វីដែល​យុវជន​ត្រូវ​បន្តធ្វើ គឺ​បាន​រំលេច​ឱ្យឃើញ​នូវ​ការបន្ត​មរតក​ស្មារតី​យុទ្ធជន ២ ធ្នូ ដែល​បង្កប់​នូវ​ស្នាមញញឹម និង​ក្តីសង្ឃឹម​ខ្ពស់ ដោយ​តម្រូវឱ្យ​យុវជន​ទាំងអស់​រួមគ្នា​ជ្រោង​ទង់​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ក្រោម​ម្លប់​សន្តិភាព គ្រួសារ ស​.​ស​.​យ​.​ក ទូទាំងប្រទេស ត្រូវ​ដក​ពិសោធន៍​ពី​ដំណើរ​នៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​បានប្រែក្លាយ​ពី​ប្រទេស​ដែល​ស្ថិតក្នុង​ថ្លុកឈាម គំនរ​ឆ្អឹង និង​ការបំផ្លិចបំផ្លាញ ទៅជា​ប្រទេស​ដែល​អាច​ទាញ​ប្រយោជន៍​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឌីជីថល ដោយ​ជឿថា​ខ្មែរ​ធ្វើបាន ក្នុង​ការកសាង​សង្គម​មួយ​ប្រកបដោយ​ប្រជាជន​ទំនើប​។

ឯកឧត្តម ហ៊ុន ម៉ា​នី បានផ្តល់​ជា​អនុសាសន៍​ជូន​សមាជិក សមាជិក​ថា មហា​គ្រួសារ ស​.​ស​.​យ​.​ក ត្រូវ​ចាប់យក​កាលានុវត្តភាព​នេះ​ក្នុងការ​ប្រែក្លាយ​ខ្លួន​ទៅជា​កម្លាំងចលករ​ដ៏​ស្មោះស្ម័គ្រ សាមគ្គី​ភាពរឹងមាំ និង​សមត្ថភាព​បរិបូ​ណ៍​ដើម្បី បន្ត​បំផុសស្មារតី និង​ឆន្ទៈ របស់​យុវជន និង​ប្រជាជន​ឱ្យ​ចូលរួម​បម្រើ និង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​និង​សុខដុមរមនា​របស់​ក​ម្ពុ​ជា ចូលរួម​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បន្ត​រួមចំណែក​ជា​វិជ្ជមាន​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត ចូលរួម​ថែរក្សា​សមិទ្ធផល​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន កសាង សមិទ្ធផល​វិជ្ជមាន​ថ្មីៗ​បន្ថែមទៀត និង​ពូន​ជ្រំ​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ សំដៅ​រួមគ្នា​បង្កើន​មោទកភាព​ជាតិ និង​បន្ត​កសាង​សង្គមជាតិ​ទំនើប​មួយ​ដ៏​រស់​រវើក ដើម្បី​ប្រែក្លាយជា​អរិយ​ប្រទេស​ប្រកបដោយ​នីតិរដ្ឋ ក្នុង​សុខសន្តិភាព ស្ថិរភាព ចីរភាព សេដ្ឋកិច្ច​រឹងមាំ សង្គម​យុត្តិធម៌ និង​មាន​ប្រជាពលរដ្ឋ​ពោរពេញ​ទៅដោយ​ចំណេះដឹង វប្បធម៌ របៀបរបប​រស់នៅ និង​ការគិតគូរ​ជឿនលឿន ទីក្រុង​មាន​សោ​ភណ្ឌ​ភាព ប្រកបដោយ​ផាសុកភាព ភាព​បៃតង សុខដុមរមនា វឌ្ឍនភាព និង​វិបុលភាព​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

AFC ចុះ​កុងត្រា​៥​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Hudl ដើម្បី​បាល់ទាត់អាស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម