ព័ត៌មានជាតិ
តើបរធនបាលកិច្ចជាអ្វី?
បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្ត ដែលបរធនបាលទាយក ផ្តល់ទ្រព្យសម្បត្តិដល់បរធនបាលក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ។ នេះបើតាមការបញ្ជាក់ដោយលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពី«ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច នៅកម្ពុជា» ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។

លោក ណង សេរីវុធ បានបន្តថា បរធនបាលកិច្ច ត្រូវបានបង្កើតឡើងដោយបរធនបាលទាយក ឬបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានកម្មវត្ថុស្របច្បាប់ និងមិនផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ។
បើតាមលោក ណង សេរីវុធ ទំនាក់ទំនងនេះ គឺជាកាតព្វកិច្ច ដែលចែងដោយស្របច្បាប់ក្នុងការតម្រូវឲ្យបរធនបាល មានសិទ្ធិកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ជាប្រយោជន៍ ដល់បុគ្គលដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិនោះ។

ចំណែកបរធនបាលទាយក គឺជាបុគ្គលដែលបានបង្កើត និងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្តល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច និងមានសិទ្ធិទទួលព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងតែងតាំង និងបញ្ឈប់បរធនបាល។
រីឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធនពីបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
អត្ថគាហកៈ គឺជាបុគ្គលដែលអចទទួលផលពីបរធនបាលកិច្ច ចាប់ពីកាលបរិច្ឆេទចូលជាធរមាន នៃបរធនបាលកិច្ច លើកលែងតែមាន៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


