ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាបដាក់វិធានការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែមីនា ២០២២បានរៀបចំកិច្ចប្រជុំ ក្រោមការដឹកនាំរបស់លោក ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ជាកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ការចាត់វិធានការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ក្រុង ស្រុកទាំង ៦ ដែលជាប់បឹងទន្លេសាប។
លោក ទៀ សីហា បានថ្លែងថា បន្ទាប់ពីប្រកាសសេចក្តីសម្រេចបង្កើតក្រុមការងាររួច មកលោកបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការនិងចាប់ឱ្យបានជនល្មើសដែលប្រព្រឹត្តបទល្មើសការនេសាទខុសច្បាស់ឱ្យដូចភ្លៀងរលឹម ពិសេសមេឈ្មួញធំៗដែលនេសាទខុសច្បាប់ដែលធ្វើឱ្យអន្តរាយដល់មច្ឆាជាតិ។

ក្រុមការងារអន្តរក្រសួង-ស្ថាប័នកាលពីថ្ងៃទី ២៧ ខែមីនា បានចុះពិនិត្យស្ថានភាពបទល្មើសជលផលនៅផ្ទៃបឹងទន្លេសាបខេត្តសៀមរាប ហើយសម្រេចជ្រើសរើសទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


