ព័ត៌មានជាតិ
លោក ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាការងារជាមួយប្រធានថ្មីរបស់អង្គការ HALO Trust ប្រចាំនៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៧ ខែមេសា ២០២២ នេះបានអនុញ្ញាតឲ្យ លោក Miles Hawthorn ប្រធានអង្គការ HALO Trust ប្រចាំនៅកម្ពុជា និងលោក Lasha Lomidze អតីតប្រធានអង្គការ HALO Trust ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

លោក Lasha Lomidze ប្រធានអង្គការ HALO Trust ចប់អាណត្តិនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់អង្គការ HALO Trust សម្រាប់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលលោកបានចាត់ទុកថា គឺជាកិច្ចសហប្រតិបត្តិការលេចធ្លោមួយក្នុងវិស័យមីនរបស់អង្គការ HALO Trust។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ HALO Trust ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ លោកបានបន្តទៀតថា អង្គការ HALO Trust បានចូលរួមចែករំលែកយ៉ាងច្រើននូវបទពិសោធន៍ ការតាំងចិត្ត ទស្សនវិស័យ និងការណែនាំបច្ចេកទេសដល់ការងាររៀបចំនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ការធ្វើឲ្យប្រសើរវិស័យសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតាំងចិត្តយ៉ាងមុះមុតក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងបានអំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងសប្បុរសជន ក៏ដូចជាវិស័យឯកជនផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ អង្គការ HALO Trust Cambodia បានបោសសម្អាតលើផ្ទៃដីរងប៉ះពាល់ដោយសារមីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះប្រមាណ ៤២៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៥២៧.០០០ គ្រាប់ ព្រមទាំងបានផ្តល់ដីមានសុវត្ថិភាពដល់ប្រជាពលរដ្ឋជាង ១លាននាក់។ អង្គការ HALO Trust មានបុគ្គលិកជនជាតិខ្មែរចំនួន ១.១៣០ នាក់ ក្នុងនោះ ៤០% ជាស្រ្តី។

អ្នកផ្តល់មូលនិធិចម្បងរបស់ HALO Trust Cambodia គឺការិយាល័យ PM/WRA របស់សហរដ្ឋអាមេរិក, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC), ជំនួយប្រទេសអៀរឡង់ និងការិយាល័យ Foreign, Commonwealth and Development Office (FCDO) របស់ចក្រភពអង់គ្លេស។
សម្រាប់ឆ្នាំ ២០២២ នេះ HALO Trust Cambodia បានទទួលមូលនិធិចំនួនជាង ៥.៣ លានដុល្លារអាមេរិកសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


