ព័ត៌មានជាតិ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អញ្ជើញតំណាងគណបក្ស៦ ចូលជួបពិភាក្សា
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានអញ្ជើញ តំណាងគណបក្សចំនួន៦ ឲ្យចូលជូបនៅនិវេសនដ្ឋានស្ថិតនៅផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន។
តំណាងគណបក្ស ដែលបានចូលជួប រួមមាន ទី១. លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក ទី២. លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបនតេយ្យមូលដ្ឋាន ទី៣. លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទី៤. លោក មុត ចន្ថា តំណាងអតីតគណបក្សសង្គ្រោះជាតិ ទី៥. លោក អ៊ី ស៊ាងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងទី៦. លោក ញាណ រ៉ាឌីណ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិយាយថា កិច្ចប្រជុំជាមួយលោក Patrick Murphy នោះ ផ្ដោតសំខាន់ ទៅលើការកសាងប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ចំណែកលោក មុត ចន្ថា បានអះអាងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ នេះថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំ ទាក់ទងទិវាសិទ្ធិមនុស្ស១០ ធ្នូ ដែលគ្រោងធ្វើឡើងកាលពី ថ្ងៃទី១០ ខែធ្នូ ប៉ុន្តែដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ទើបកិច្ចប្រជុំ ឬជំនួបនេះ ត្រូវបានលើកពេល។
លោកបញ្ជាក់ថា “តាមពិតស្ថានទូត បានគ្រោងរៀបចំកិច្ចពិភាក្សានេះ នៅថ្ងៃទី១០ ធ្នូ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្ស ប៉ុន្តែដោយសារការផ្ទុះ ការឆ្លងកូវីដ-១៩ ថ្ងៃទី ២៨ វិច្ឆិកា ក៏បានលើកពេលមកថ្ងៃម្សិលមិញវិញ ហើយខ្លឹមសារ គឺផ្តោតលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃខួប៧២ឆ្នាំ នៃការអនុម័តសេចក្ដីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស”៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


