ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា ក្នុងត្រីមាសទី១ សរុបជាង ១៣ពាន់លានដុល្លារអាមេរិក
ទំហំពាណិជ្ជកម្មរបស់កម្ពុជា បានកើនដល់ ១៣.១៦២ ពាន់លានដុល្លារ នៅក្នុងត្រីមាសដំបូងក្នុងឆ្នាំនេះ ដែលកើនឡើង ៩.១ភាគរយ បើធៀបទៅនឹងរយ: ពេលដូចគ្នានឹងឆ្នាំមុន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជា បាននាំចេញផលិតផលរបស់ខ្លួនដែលមានតម្លៃ ៥.៧១៦ ពាន់លានដុល្លារ ទៅកាន់ទីផ្សារ បរទេស ហើយការនាំចេញនេះ គឺមានការកើនឡើង ២៥.៧ ភាគរយពីមួយឆ្នាំទៅ មួយឆ្នាំ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅអំឡុងពេលដូចគ្នានេះ ការនាំចូលរបស់កម្ពុជា មានការថយចុះចំនួន ០.៩ ភាគរយទៅ ៧.៤៤៥ ពាន់លានដុល្លារ។
ក្នុងនោះ សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតរបស់កម្ពុជា សម្រាប់ធ្វើការនាំចេញទំនិញ រហូតដល់ ២.១៥០ ពាន់លានដុល្លារ កើនដល់ ៤៣.៧ ភាគរយ ដែលតាមពីក្រោយ ដោយវៀតណាម ស្មើ ៧៥៨.៨ លានដុល្លារ ថៃ ២៤៨.៥ លានដុល្លារ និងសាធារណរដ្ឋប្រជាមានិតចិន ៣៣៣.៥ ប៊ីលានដុល្លារ។
កម្ពុជា ក៏បាននាំចូលទំនិញ និងសម្ភារ:មិនទាន់សម្រេចពីប្រទេសចិន មានតម្លៃ ២.៥៥១ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣០.១ ភាគរយ បើធៀបទៅនឹង ៣ខែដំបូងនៅក្នុងឆ្នាំ ២០២១៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


