ព័ត៌មានជាតិ
លោក ប៉ែន សុវិជាតិ៖ ប្រេងសាំងបន្តចុះថ្លៃបន្ថែមទៀត ក្រោយថ្ងៃទី ២០ខែមេសា
ប្រេងសាំង នឹងបន្តចុះថ្លៃបន្តិចទៀត នៅក្រោយថ្ងៃទី ២០ ខែមេសា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែ មេសា លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា តម្លៃប្រេងសាំងអាចនឹងចុះថ្លៃបន្តិច ដោយផ្អែកលើទីផ្សារអន្តរជាតិចុះតិចតួចដែរ។ លោកបញ្ជាក់ថា បើទីផ្សារប្រេងឥន្ធនៈនៅប្រទេសសិង្ហបុរីចុះថ្លៃ នោះប្រេងលក់រាយនៅកម្ពុជា ក៏ចុះដូចគ្នា ព្រោះកម្ពុជានាំចូលប្រេងពីប្រទេសសិង្ហបុរី។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបញ្ជាក់យ៉ាងដូច្នេះថា« មកដល់ពេលនេះ តម្លៃនៅលើទីផ្សារអន្តរជាតិ មិនសូវជាមានការប្រែប្រួលខ្លាំងទេ បានន័យថា ចុះដែរ តែមិនសូវមានការចុះខ្លាំងទេ ដូច្នេះមកដល់ពេលនេះ យើងកំពុងគិតគូថ្លៃលក់រាយឡើងវិញ ដោយយើងសង្ឃឹមថា អាចមានការចុះថ្លៃបន្តិច តែមិនច្រើនទេ»។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា រដ្ឋាភិបាលធ្វើយ៉ាងណា មិនឱ្យមានការខ្វះខាតប្រេងក្នុងការប្រើប្រាស់ឡើយ។ ជាក់ស្តែងលោកថា ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ មានត្រូវការប្រេងខ្ពស់ ប៉ុន្តែប្រេងមិនខ្វះក្នុងការផ្គត់ផ្គង់នោះទេ។ បច្ចុប្បន្នលោកថា ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច កំពុងបន្តជជែកពិភាក្សាជាមួយវិស័យឯកជន អំពីវិធានការស្តុកប្រេង តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រួលស្ថានការ នៅពេលប្រេងឡើងថ្លៃ នៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១០-២០ ខែមេសា ប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ១លីត្រ ៥០៥០រៀល ខណៈម៉ាស៊ូត ៥១០០រៀល។ តម្លៃ នឹងមានការប្រកាសជាថ្មី នៅក្រោយថ្ងៃទី ២០ ខែមេសា៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


