Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញឲ្យម្ចាស់បុរីត្រូវតភ្ជាប់សេវាទូរស័ព្ទ និងអ៊ីនធើណេតដល់អ្នកស្នាក់នៅឲ្យបានគ្រប់គ្រាន់

បានផុស

នៅ

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឲ្យម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរីនីមួយៗ ត្រូវតភ្ជាប់សេវាទូរស័ព្ទ និងអ៊ីនធើណេតដល់អ្នកស្នាក់នៅឲ្យបានគ្រាប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។

ការជំរុញរបស់លោករដ្ឋមន្ត្រីនេះ បន្ទាប់ពីសង្កេតឃើញថា ការអភិវឌ្ឍន៍លំនៅឋាននៅតាមបុរីនីមួយៗ មិនបានគិតគូរដល់ការទ្រទ្រង់ នូវទូរគមនាគមន៍ដូចជាការតភ្ជាប់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងដំឡើងអង់តែនសម្រាប់ផ្តល់សេវាទូរស័ព្ទ និងអ៊ិនធើណេត ដល់អ្នកដែលបានចូលទៅរស់នៅក្នុងគម្រោងរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឲ្យអនុវត្តគោលនយោ​បាយឌីជីថល សម្រាប់សេវាសាធារណៈ និងលើកកម្ពស់ធុរកិច្ចថ្មី ក្នុងយុគសម័យឧស្សាហកម្ម ៤.០។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងដៃគូដើម្បីប្រើប្រាស់បច្ចេកវិទ្យាសូហ្វែរឧស្សាហកម្មឌីជីថល ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់ស្តង់ដារផ្នែកជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល ដើម្បីដោះស្រាយវិស័យបរិស្ថាន កាលពីថ្ងៃទី ២១ ខែមេសា លោករដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីពេលនេះតទៅម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូរលើការតភ្ជាប់សេវាទូរស័ព្ទ និងអ៊ីនធើណេតសម្រាប់ឲ្យអ្នកស្នាក់នៅក្នុងបុរីរបស់ខ្លួន ឲ្យបានគ្រាប់គ្រាន់ សម្រាប់ប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ឌីជីថល សម្រាប់ទំនាក់ទំនងការងារ ធ្វើអាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។

លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការងារជាមួយម្ចាស់គម្រោងបុរី ប្រតិ បត្តិករប្រព័ន្ធទូរគមនាគមន៍ និងក្រុមហ៊ុនវិនិយោគឯកជន លើការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាទូរស័ព្ទ និង អ៊ីនធើណេតនៅតាមបុរីលំនៅឋាន ដើម្បីឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឈានទៅសម្រេចបានតាមចក្ខុវិស័យ និងគោលនយោបាយដែលបានដាក់ចេញ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

លោករដ្ឋមន្ត្រី បានបន្ថែមថា​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា បន្តពង្រឹងវិសាលភាពនៃកម្មវិធីគាំទ្ រនិងលើកទឹកចិត្តនានា ឈានទៅបង្កើតលក្ខខណ្ឌអំណោយផល ដល់ការបង្កើតនិងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដែលមានសក្ដានុពលសម្រាប់ចាប់យកខ្សែច្រវាក់ផលិតកម្ម និងតម្លៃឌីជីថល និងការអភិវឌ្ឍ ឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម