វប្បធម៌ ជំនឿ
ឆាកជីវិតមនុស្សមានប្រជ្រុយត្រង់ភ្លៅ ជង្គង់ កំភួនជើង និងមេជើង
តាមនរវិទ្យា នរណាដែលមានសំណាងបានទីតាំងប្រជ្រុយ១ ក្នុងចំណោមទីតាំងទាំង ៤ ដូចខាងក្រោមនេះ ចាត់ទុកជាមនុស្សងាយនឹងមានទ្រព្យសម្បត្តិ ពេញមួយជីវិត ។
ប្រជ្រុយនៅលើភ្លៅ

នរណាដែលសំណាងមានប្រជ្រុយលេចឡើងលើភ្លៅ ច្រើនតែកើតមានទ្រព្យសម្បត្តិមិនសូវខ្វះ តាំងពីតូចក្រូចឆ្មារ។ ជារឿយៗពួកគេរស់នៅស្រួល មានលំនៅល្អៗ ដោយមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាណាមួយក្នុងជីវិតឡើយ។
ដោយសារតែពួកគេកើតមកក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលធ្វើអ្វីនឹងមានការជួយជ្រោមជ្រែងពីសាច់ញាតិ និងមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំណាស់។ អនាគតមុខរបររបស់ពួកគេនឹងរីកចម្រើន អ្វីៗនឹងប្រព្រឹត្តទៅដោយរលូនជានិច្ច សំណាងនឹងកើនឡើងជាលំដាប់។
ប្រជ្រុយនៅលើជង្គង់

បន្ថែមពីលើទីតាំងភ្លៅ ប្រជ្រុយដែលលេចឡើងនៅលើជង្គង់ ក៏ត្រូវបានគេចាត់ទុកជាទីតាំងប្រជ្រុយដែលនាំមកនូវសំណាងដល់ម្ចាស់ ជាពិសេសអាជីពនឹងរីកចម្រើនខ្លាំង។ នរវិទ្យាក៏ជឿដែរថា មនុស្សដែលមានប្រជ្រុយលើជង្គង់កើតមកមានជោគវាសនា “លោហធាតុឋានសួគ៌” បើសិនមានជំនួញ នឹងកាក់កបប្រសើរណាស់។
លើសពីនេះ ពួកគេជាមនុស្សវៃឆ្លាត ប៉ិនប្រសប់ និងមានគុណសម្បត្តិជាអ្នកដឹកនាំផងដែរ។ ពួកគេមានទាំងសមត្ថភាព និងទំនួលខុសត្រូវ ដូច្នេះហើយពួកគេតែងតែទទួលបានភាពជោគជ័យច្រើននៅពេលអនាគត។ យ៉ាងណាមិញ ជីវិតរបស់ពួកគេមិនសូវសម្បូរបែប ឬប្រណីតនោះទេ។
ប្រជ្រុយនៅលើកំភួនជើង

ផ្ទុយទៅនឹងទីតាំងភ្លៅ មនុស្សដែលមានប្រជ្រុយនៅលើកំភួនជើង ច្រើនកើតក្នុងគ្រួសារក្រីក្រ។ ដូច្នេះហើយ ជីវិតរបស់ពួកគេតាំងពីតូចប្រឈមនឹងការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេពេញវ័យ ជីវិត និងអាជីពមានលក្ខខណ្ឌល្អជាច្រើនដើម្បីបង្វែរទិសដៅជាវិជ្ជមានវិញ។
អាចនិយាយបានថា ដោយសារការប្រឈមមុខនឹងការលំបាកតាំងពីក្មេង នៅពេលកាន់តែចាស់ មេរៀនហត់នឿយកាន់តែច្រើន ពួកគេអាចទាញប្រយោជន៍សម្រាប់មកកែប្រែខ្លួនគេ ដែលជួយឱ្យជីវិតមានការរីកចម្រើនបន្តិចម្តងៗ។ ពេលចាស់ទៅ ទោះបីទ្រព្យសម្បត្តិមិនសូវសម្បូរហូរហៀរ ប៉ុន្តែជីវិតជួបតែសុខសប្បាយ និងលាភសំណាងពីកូនចៅ។
ប្រជ្រុយនៅលើម្រាមមេជើង

ប្រជ្រុយដែលលេចឡើងលើម្រាមមេជើង ត្រូវបានគេចាត់ជាប្រជ្រុយនាំទ្រព្យសម្បត្តិ និងសំណាងធំដល់ម្ចាស់។ មនុស្សភាគច្រើនដែលមានប្រជ្រុយដុះត្រង់ណេះ ច្រើនតែកើតមកជាមួយនឹងគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ ទេពកោសល្យ និងភាពរហ័សរហួន។
នរវិទ្យាជឿជាក់ថា ប្រសិនបើបុរសមានប្រជ្រុយលើម្រាមមេជើង គេនឹងមានឋានៈខ្ពស់ក្នុងសង្គម កាន់អំណាចច្រើនក្នុងដៃ ហើយត្រូវបានមនុស្សជាច្រើនជឿជាក់ និងទុកចិត្ត។ បើមនុស្សស្រីវិញ នាងជាមនុស្សមានឥទ្ធិពល និងកិត្យានុភាពខ្លាំងក្នុងសង្គមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវដែលបានកំណត់ទុកជាមុនរបស់មនុស្សដែលមានប្រជ្រុយលើទីតាំងនេះ ច្រើនតែមិនសូវរលូនប៉ុន្មានទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ នារីមានប្រជ្រុយលើដើមទ្រូងទាំង ៤កន្លែងនេះ ជាមនុស្សសំណាងធំ
ចុចអាន៖ ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


