Connect with us

ព័ត៌មានជាតិ

ការស្វែងរកអចលនទ្រព្យដ៏ល្អប្រណីតបំផុតរបស់ព្រះរាជាណាចក្រ នៅតែប្រព្រឹត្តទៅជាបន្តជាមួយកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧

បានផុស

នៅ

​ពិធីជប់លៀង​និង​ពិសា​ភោជនាហារ​ផ្លូវការ​ពេល​ល្ងាច​ដ៏​អស្ចារ្យ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ព្រម​ជាមួយនឹង​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​គេហទំព័រ AsiaPropertyAwards.com និងដៃគូ​បណ្តាញ​ផ្សព្វផ្សាយ​។ ការទទួល​ឈ្មោះ​អ្នកចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ពានរង្វាន់​នឹង​បើក​ជា​សាធារណ រហូតដល់​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ភ្នំពេញ ប្រទេស​កម្ពុជា។

កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru Group (NYSE: PGRU) ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​នៅ​អាស៊ីអាគ្នេយ៍ បាន​បន្ត​បើកទទួល​ពាក្យ​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់​លើក​ទី​ប្រាំពីរ​របស់ខ្លួន​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈកម្មាការ​រៀបចំ​ក​ម្ម​វិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru ប្រចាំឆ្នាំ​លើក​ទី ៧ នៅតែមាន​សុទិដ្ឋិនិយម​អំពី​ទស្សនវិស័យ​ចំពោះ​ការ​ស្ទុះ​ងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច ដោយ​ពួក​គេ​មានបំណង​លើកស្ទួយ​ក្រុម​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​លំដាប់​ខ្ពស់ និង​គម្រោង​គំរូ​នានា ដើម្បី​ទទួលបាន​ពានរង្វាន់​ទាំង​នៅ​ថ្នាក់ជាតិ និង​តំបន់​។ កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​នេះ​នឹង​វិល​ត្រឡប់មក​សាជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ ២០២២ ក្នុងឱកាស​នៃ​ពិធីជប់លៀង​និង​ពិសារ​ភោជនាហារ​ផ្លូវការ​ពេល​ល្ងាច​ដ៏​អស្ចារ្យ​ដែល​ប្រព្រឹត្ត​ទៅដោយ​ការចូលរួម​ដោយផ្ទាល់ ប្រកបដោយ​សុវត្ថិភាព និង​វិសេសវិសាល​បំផុត នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា នា​ថ្ងៃ​សុក្រ ទី ២៦ ខែសីហា ខាងមុខនេះ​។

​កាលបរិច្ឆេទ​សំខាន់ៗ​សម្រាប់​កម្មវិធី​ប្រចាំឆ្នាំ ២០២២ រួមមាន​៖

​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ – បិទ​ឈប់​ទទួល​ការចុះឈ្មោះ​

​ថ្ងៃទី ២៥ ខែកក្កដា ដល់​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ – ការចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​ផ្ទាល់​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ – ការវិនិច្ឆ័យ​ចុងក្រោយ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ – ពិធី​ប្រគល់​រង្វាន់ និង​ពិធីជប់លៀង​ និង​ពិសា​ភោជនាហារ​ពេល​ល្ងាច នៅ​រាជធានី​ភ្នំពេញ​

​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ព្រឹត្តិការណ៍​ជប់លៀង​និង​ពិសា​ភោជនាហារ​ផ្លូវការ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​តំបន់ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

​ការបញ្ជូន​ឈ្មោះ​តំណាង​ពី​សាធារណជន និង​ការចុះឈ្មោះ​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន និង​គម្រោង​ដែលមាន​សិទ្ធិ ត្រូវ​បានទទួល​តាមរយៈ​គេ​ទំព័រ​នេះ​៖ AsiaPropertyAwards.com/nominations

​បើ​យោងតាម​ក្រុមអ្នកវិភាគ​ឈានមុខ​គេ បានឱ្យដឹងថា ទំនោរ​របស់​អតិថិជន​ក្នុងស្រុក​កំពុង​ជំរុញ​ចលករ​ដល់​សក​ម្ម​ភាព​អចលនទ្រព្យ​ជាច្រើន ខណៈដែល​អត្រា​ការចាក់​វ៉ាក់សាំង​មានការ​កើនឡើង​យ៉ាងខ្ពស់​នៅ​ទូទាំងប្រទេស​កម្ពុជា។

​លោក ស៊ន សៀ​ប អនុប្រធាន​ប្រតិបត្តិ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) និង​ជា​ប្រធាន​គណៈកម្មការ​ចៅក្រម​ឯករាជ្យ​នៃ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru បាន​មានប្រសាសន៍ថា​៖ «​ចាប់តាំងពី​ប្រទេសកម្ពុជា​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​កាលពី​ខែវិច្ឆិកា​នៃ​ឆ្នាំ​កន្លងទៅ សេដ្ឋកិច្ច​របស់​ប្រទេស​បាន​នឹង​កំពុង​ស្ទុះ​ងើបឡើង​វិញ​បន្តិច​ម្តងៗ ដោយសារតែ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។ ដូចគ្នា​ដែរ​វិស័យ​អចលនទ្រព្យ ក៏មាន​ការរីកចម្រើន​ជា​បណ្តើរៗ​ផងដែរ បើទោះបីជា​មិនទាន់​ឈានដល់​កម្រិត​ដូច​មុនពេល​កើតមាន​ជំងឺ​កូ​វីដក៏ដោយ​។ ក្នុងចំណោម​លំនៅឋាន​ជាច្រើន​ប្រភេទ​នៅលើ​ទីផ្សារ គេ​សង្កេតឃើញថា ​បុរី​មាន​កំណើន​តម្រូវការ​លឿន​បំផុត ដោយសារតែ​សន្ទុះ​នៃ​តម្រូវការ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ក្នុងស្រុក​។ ​បុរី​ គឺជា​ទ្រព្យសកម្ម​ដែល​ងាយ​លក់ដូរ ដែលជា​ហេតុ​ធ្វើឱ្យ​វា​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​ខ្មែរ មិន​ត្រឹមតែ​សម្រាប់​ការរស់នៅ​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​អាចដាក់​លក់ និង​ជួល​រកប្រាក់​ចំណេញ​ផងដែរ​»​។

​លោក​បាន​បន្ថែមថា​៖ «​ថ្មីៗ​នេះ ក្រុម​អ្នក​អភិវឌ្ឍ​ជាច្រើន​បាន​បង្វែរ​ទិសដៅ​វិនិយោគ​របស់​ពួកគេ​ពី​ការអភិវឌ្ឍ​ខុន​ដូ​ទៅជា​បុរី​វិញ​។ ហេតុផល គឺ​ដើម្បី​បង្វែរ​តម្រូវការ​ពី​អ្នកទិញ​បរទេស​មក​អ្នកទិញ​ក្នុងស្រុក ដែល​បច្ចុប្បន្ន​មានអំណាច​ទិញ​កាន់តែ​ច្រើនឡើងៗ​។ ឥឡូវនេះ ទីផ្សារ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​តម្រូវការ​ក្នុងស្រុក​។ ដូច្នេះហើយ ការ​បង្វែរ​ទិសដៅ​គម្រោង​អភិវឌ្ឍ​ថ្មី​ដើម្បី​បំពេញ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នកទិញ​ក្នុងស្រុក គឺជា​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​។ យ៉ាងណាមិញ ខុន​ដូ គឺ​ស័ក្តិសម​នឹង​អ្នកធ្វើការ​វ័យក្មេង​ដែល​ចង់​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក ក្នុង​ទីក្រុង​ភ្នំពេញ​។ លោក ស៊ន បាន​មានប្រសាសន៍ថា “​ដើម្បី​កំណត់​គោលដៅ​ប្រជាសាស្ត្រ​នេះ ក្រុម​អ្នក​អភិវឌ្ឍ​មួយចំនួន​កំពុង​ទាញយក​ប្រយោជន៍​ពី​ការទម្លាក់​តម្លៃ និង​លក្ខខណ្ឌ​ទូទាត់​ដែលមាន​ភាពបត់បែន ដើម្បី​រក្សា​តម្លៃ​គម្រោង​ក្នុង​កម្រិត​សមរម្យ និង​មាន​ភាព​ទាក់ទាញ​គួរ​ជាទី​ចង់បាន​» ។​

​នៅ​ឆ្នាំនេះ កម្មវិធី​នឹង​ផ្តល់​ពានរង្វាន់​សម្រាប់​អ្នក​អភិវឌ្ឍ ការអភិវឌ្ឍ និង​ការ​រចនា​ប្លង់​ល្អ​បំផុត រួម​ជាមួយនឹង​ការទទួលស្គាល់​ពិសេស​។ មិន​តែ​ប៉ុន​នោះ អ្នក​អភិវឌ្ឍ​ក៏​អាច​ចូលរួម​ការប្រកួតប្រជែង​ក្នុង​កម្មវិធី​អភិវឌ្ឍ​លំនៅឋាន​ឆ្នេរសមុទ្រ​ល្អ​បំផុត​ថ្មីស្រឡាង ដែលមាន​រាយ​បញ្ជី​សង្ខេប​ខុន​ដូ អា​ផាត​មិន លំនៅដ្ឋាន និង​ផ្ទះ​វីឡា​ល្អ​បំផុត​នៅក្នុង​តំបន់​សក្តានុពល​នៃ​ក្រុងព្រះសីហនុ និង​កំពត​។​

​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៧ នឹង​ប្រព្រឹត្តទៅ​ស្របតាម​វិធានការ សុខភាព និង​សុវត្ថិភាព ដូចជា​ការត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង ការ​ស្កែ​ន QR ការថត​វាស់​កម្តៅ ការអនុវត្ត​អនាម័យ​ដៃ ការរក្សា​គម្លាត​សុវត្ថិភាព និង​ការបាញ់សម្លាប់​មេរោគ​ជាប្រចាំ​។

​ម្ចាស់​ជយលាភី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៧ នឹងមាន​សិទ្ធិ​ចូលរួម​ការប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​កិត្តិយស “​ល្អ​បំផុត​ប្រចាំ​អាស៊ី​” ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី ១៧ ដែលនឹង​រៀបចំ​ជា​ម្ចាស់ផ្ទះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី ៩ ខែធ្នូ​។ បេក្ខភាព​ដែល​ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ដើរ​តាម​គន្លង​ជោគជ័យ​របស់ Urbanland ដែល​បានឈ្នះ​ពានរង្វាន់​អ្នក​អភិវឌ្ឍ​ល្អ​បំផុត​កាលពី​ឆ្នាំមុន​នៅឯ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៦ ។ ក្រុមហ៊ុន​នេះ​បាន​បន្ត​ធ្វើជា​តំណាង​របស់​កម្ពុជា​នៅក្នុង​ការប្រកួត​លើ​ពានរង្វាន់ ចំនួន​បួន​ប្រភេទ​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru វគ្គ​ផ្តាច់ព្រ័ត្រ លើក​ទី ១៦​។

​កញ្ញា កឹម ស៊ីថេន នាយិកា​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អឺ​បេន​លែ​ន​បាន​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​ក្រៃលែង​ដែល​បានទទួល​នូវ​ពានរង្វាន់​ដល់​ទៅ ៧ សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) យើងខ្ញុំ​គឺ​គម្រោង បុរី​ចន្ទ​គី​រី​។ ទស្សន​:​វិស័យ​របស់​យើងខ្ញុំ​ គឺ​ចង់​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​អ្នករស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន​ចាប់ផ្តើម​ពី ទីកន្លែង​មួយ និង​សហគមន៍​មួយ ហើយ​យើងខ្ញុំ​ក៏​ប្តេជ្ញា​ថា​នឹងចូលរួម​លើក​តម្កើង​ស្តង់ដារ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​បន្តទៅទៀត ជាពិសេស​ផ្តោតទៅលើ គុណភាព ភាព​ធន់ និង​ការ​រចនា ដែលមាន​ស្តែង​តាម​គម្រោង​នានា​ដែល​យើងខ្ញុំ​បាន​អភិវឌ្ឍ និង​រចនា​កន្លងមក​»​។​

​ក្រុម​អ្នក​អភិវឌ្ឍ និង​គម្រោង​ល្អ​បំផុត និង​រឹងមាំ​បំផុត​របស់​ប្រទេស បានទទួល​ងារ​ដ៏​មាន​កិត្យានុភាព​សរុប​ចំនួន ១៩ នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៦ រួមទាំង​ពានរង្វាន់​បុគ្គលិកលក្ខណៈ​ឆ្នើម​ផ្នែក​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​ផងដែរ​។ ពានរង្វាន់​ត្រូវបាន​ប្រគល់ជូន​លោកស្រី ច័ន្ទ ខេ​ធើ​រី​ន ដែលជា​នាយិកា​ក្រុមហ៊ុន Goldfame Group និង​ជា​ស្ថាបនិក និង​នាយិកា​ប្រតិបត្តិ Urban Village & Factory Phnom Penh ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​បានទទួល​ងារ​នេះ​។

​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru ក្នុង​វគ្គ edition កាលពី​ឆ្នាំមុន បាន​ប្រព្រឹត្តទៅ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​លើកដំបូង​បង្អស់​របស់​កម្មវិធី ដែល​ចាក់ផ្សាយ​នៅលើ​គេហទំព័រ AsiaPropertyAwards.com និង​វេទិកា​ឌីជីថល​ជាច្រើន រួម​ជាមួយនឹង​ការចាក់ផ្សាយ​ឈុត​ពិសេសៗ​នៅលើ​បណ្តាញ History Channel ។ នៅ​ឆ្នាំ ២០២១ កម្មវិធី​ពិសា​ភោជនាហារ​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​អន​ឡាញ រាប់បញ្ចូល​ទាំង​ពានរង្វាន់​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែវិច្ឆិកា​ក្នុង​ឆ្នាំ​កន្លងទៅ ដែលមាន​ចំនួន​អ្នក​ចូល​ទស្សនា រួមទាំង​អ្នកវិនិយោគ​អចលនទ្រព្យ​ផងដែរ ជាង ៤៣៧,០០០​ដង ក្នុង​រយៈពេល​ត្រឹមតែ ២ ខែ នៅ​ទូទាំង​ពិភពលោក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ផ្ញើ​អ៉ី​ម៉ែ​ល​មកកាន់ awards@prope rtyguru.com ឬ​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​គឺ AsiaPropertyAwa rds.com៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម