ព័ត៌មានជាតិ
សារមន្ទីរជាតិចង់បណ្ដុះការស្រឡាញ់ត្នោតដាក់តាំងបង្ហាញស្នាដៃច្នៃពីត្នោត ៣ ថ្ងៃ
សារមន្ទីរជាតិកម្ពុជាបានសហការជាមួយអង្គNomi Network Cambodia និងអង្គការ Villageworks រៀបចំការដាក់តាំងផលិតផលនៃសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត រយៈពេល ០៣ថ្ងៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា។ ជាការដាក់បង្ហាញដើម្បីការបណ្តុះក្តីស្រឡាញ់ចំពោះផលិតផលពីត្នោត។

លោកស្រី អ៊ុន សុគន្ធាវី អនុប្រធាននៃសារមន្ទីជាតិ ទទួលខាងផ្នែកអប់រំ និងផ្សព្វផ្សាយបានប្រាប់កម្ពុជាថ្មីថា កម្មវិធីនេះរៀបចំដើម្បីបង្ហាញពីស្លឹកត្នោត និងការច្នៃប្រឌិតធ្វើចាប កាបូប កន្ទេល ខ្មុក មួក ដែលបានផលិតចេញពីស្លឹកត្នោត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ និងសិស្សនិសិត្សជំនាន់ក្រោយមានការយល់ដឹងកាន់តែច្បាស់ពីសារប្រយ៉ោជន៍នៃដើមត្នោត ចូលរួមផ្សព្វផ្សាយ ថែរក្សា អភិរក្ស និងជួយលើកស្ទួយសហគមន៍ច្នៃប្រឌិតស្លឹកត្នោតឲ្យកាន់តែមានទីផ្សាខ្លាំង។

សារមន្ទីរជាតិក៏បានសហការជាមួយសហគមន៍ក្នុងការផលិតកែឆ្នៃស្លឹកត្នោតនេះ ដើម្បីជួយបង្កើតជាទីផ្សារផង អាចផ្តល់ជាកម្រៃផ្សេងៗផង អ្វីដែលសំខាន់ជួយលើកទឹកចិត្តដល់អ្នកដែលមានស្នាដៃល្អ ចំណេះជំនាញ ក្នុងការកែច្នៃ ឲ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងគំនិតបន្ថែមទៀត។

លោកស្រី ហុង អៀង ទីប្រឹក្សាអង្គការ Villageworks ធ្វើការលើការកែច្នៃសម្ភារពីត្នោតបានឱ្យដឹងថា ការច្នៃប្រឌិតនៅស្លឹកត្នោតខ្មែរពេលនេះបានឈានចូលទៅក្នុងទីផ្សារក្រៅប្រទេស ហើយអាចយកលក់បាននៅក្នុងតម្លៃមួយសមរម្យ។ ពេលនេះលោកស្រីកំពុងពិភាក្សាអំពីផលិតផលច្នៃពីត្នោតនាំចេញទៅបរទេស ខណៈបច្ចុប្បន្នកំពុងមានការគាំទ្រច្រើន។
ចំណែកឯទីផ្សារក្នុងស្រុក មានការតាំងលក់ និងតាំងបង្ហាញផ្សេង ហើយក៏មានការលក់នៅលើប្រព័ន្ធអនឡាញផងដែរ ដើម្បីជួយផ្សព្វផ្សាយនៅអ្វីដែលជាផលិតខ្មែរ ធ្វើដោយដៃរបស់ខ្មែរ៕


អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


