ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ចុះបើកយុទ្ធនាការអប់រំគ្រោះថ្នាក់ដោយសារមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិតីក្នុងកម្មវិធីយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពិធីមានការឧបត្ថម្ភគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយជ័យ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីស្ថានភាពនៃបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តបន្ទាយមានជ័យ ដែលបានរងគ្រោះដោយសារសង្រ្គាមអូសបន្លាយរយៈពេលយូរអង្វែងនៅកម្ពុជា ដែលបណ្តាលឲ្យមានអ្នកស្លាប់ ពិការ និងរបួសយ៉ាងច្រើន ជាពិសេសថែមទាំងបង្កឲ្យមានឧបសគ្គរារាំងដល់សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានថែមទៀត។

លោក លី សារី បានបន្តទៀតថា សកម្មភាពដែលបណ្តាលមានការគ្រោះថ្នាក់ដោយសារមីន គឺស្តែងចេញពីការប្រថុយប្រថាន រុករានដីថ្មីដែលយើងមិនទាន់បានបោសសម្អាតមីន និងការចូលរុករានរកអនុផលព្រៃឈើក្នុងតំបន់សង្ស័យមានមីន ដែលយើងគួរពិចារណារួមគ្នាឡើងវិញឲ្យបានហ្មត់ចត់ និងរិះរកវិធានការទប់ស្កាត់ជាដើម។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករំលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះ ថែមទាំងបញ្ជាក់ទៀតថា សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនចង់ឃើញប្រជាពលរដ្ឋណាមួយបន្តគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះបន្ថែមទៀតទេ ដែលមូលហេតុនៃការគ្រោះថ្នាក់នេះ គឹបណ្តាលមកពីការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ បង្កឲ្យមានជម្លោះប្រដាប់អាវុធ និងទុក្ខវេទនាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ឆ្នាំ១៩៩៨ គឺឆ្នាំនៃការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាស្ថាពរនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ជាស្ថាបនិកសន្តិភាព និងមានតម្លៃជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលនេះជាមេរៀនជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងបានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាព ស្រឡាញ់សន្តិភាព និងគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានណែនាំឲ្យលោកគ្រូ-អ្នកគ្រូ ធ្វើការផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្សទាំងអស់ឲ្យយល់ពីគុណតម្លៃនៃគោលនយោបាយឈ្នះឈ្នះ និងបណ្តុះមនសិការស្នេហាជាតិ។

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ជូនដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករ និងប្រជាពលរដ្ឋ ដូចខាងក្រោម៖
– ស្នើសុំប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូលនិងកំទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋ បានរាយការណ៍។
– ស្នើសុំបងប្អូនទាំងអស់ ចៀសវាងការរុករកកាកសំណល់អេតចាយដែលជាគ្រឿងផ្ទុះ ឬវត្ថុដែលសង្ស័យថាជាគ្រឿងផ្ទុះ មិនត្រូវកែច្នៃគ្រាប់ ឬរំសេវផ្ទុះ មិនត្រូវប្រថុយប្រថានចូលទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្ត ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវ ប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។
-ស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
– ស្នើនគរបាលប៉ុស្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានធ្វើការណែនាំ ៥ ចំណុច ដល់សិស្សានុសិស្សក្នុងវ័យដែលកំពុងធ្វើសេចក្តីសម្រេចចិត្ត និងកសាងផែនការសម្រាប់អនាគត ដូចខាងក្រោម៖
១. ត្រូវបំបាត់ចោលនូវទំលាប់ណាដែលមិនល្អ និងការចំណាយពេលវេលាឥតប្រយោជន៍
២. ត្រូវចេះអត់ឱនឲ្យខ្លួនឯង និងអ្នកដទៃ
៣. ត្រូវបង្កើនការជឿទុកចិត្តលើខ្លួន ដោយយកសេចក្តីសម្រេចឲ្យត្រឹមត្រូវ
៤. ត្រូវចេះផ្តល់នូវការបម្រើ សេវា ចិត្តស្រឡាញ់ សន្តោសប្រណី និងការអាណិតអាសូរ ដល់ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ
៥. ត្រូវជ្រើសរើស និងរៀបចំអត្តចរិកឲ្យទទួលបាននូវសុភមង្គល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


