ព័ត៌មានជាតិ
ខេត្តព្រះវិហារបម្រុងដី ៩ ហិតា បង្កើតវិទ្យាល័យថ្មីមួយទៀតនៅស្រុករវៀង
អាជ្ញាធរខេត្តព្រះវិហារបានបម្រុងដី ៩ ហិតា ដើម្បីបង្កើតវិទ្យាល័យថ្មីមួយទៀតនៅស្រុករវៀង ខណៈខេត្តជាប់ព្រំដែនថៃបានយកចិត្តទុកដាក់លើការបង្ខិតសេវាអប់រំដល់មូលដ្ឋានដាច់ស្រយាល ដើម្បីកាត់បន្ថយអត្រាបោះបង់ថ្នាក់របស់សិស្សានុសិស្សនៅតាមទីជនបទ។
លោក ចេង លីមហ៊ាន ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រះវិហារបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទថា ខេត្តព្រះវិហារបច្ចុប្បន្ននេះមានវិទ្យាល័យសរុប ១៨ កន្លែង ហើយនៅឆ្នាំសិក្សា ២០២២- ២០២៣ នឹងពង្រីកវិទ្យាល័យថ្មីមួយទៀតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី។

លោកបន្តថា វិទ្យាល័យដែលគ្រោងបង្កើតនៅឆ្នាំក្រោយនេះ មិនទាន់មានឈ្មោះជាផ្លូវការទេ។ ពីមុនជាអនុវិទ្យាល័យ នឹងពង្រីកទៅជាវិទ្យាល័យ។ គម្រោងបង្កើតវិទ្យាល័យថ្មីនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី មានហេដ្ឋារចនាសម្ព័ន្ធជាអគាររបស់សម្តេចតេជោ និងអគារសិក្សាស្តង់ដារបស់ធនាគារពិភពលោក។មន្ទីរក៏បានជ្រើសរើសគ្រូទៅបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិអប់រំ ដើម្បីត្រៀមប្រើប្រាស់ក្នុងវិទ្យាល័យថ្មីនេះ។
ដោយឡែកនៅស្រុករវៀង អាជ្ញាធរខេត្តបានបម្រុងដី ៩ ហិតា សម្រាប់គម្រោងបើកជាវិទ្យាល័យនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
“ដីយើងមានស្រេចហើយដែលអាជ្ញាធរប្រគល់ឲ្យ ហើយយើងនឹងដាក់ការឈូសឆាយនៅឆ្នាំនេះ ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល។ យើងនៅមិនទានមានអគារសិក្សានៅឡើយ ហើយខាងអប់រំស្រុកកំពុងស្វែងរកដៃគូសប្បុរសជន។ តាមលទ្ធភាពសប្បុរសជនអាចផ្តល់ឲ្យត្រឹមអគារមួយខ្នង ៣ បន្ទប់។ ប៉ុន្តែបើមានការខ្វះខាតយ៉ាងណា យើងនឹងប្រើលទ្ធកម្មថវិការបស់រដ្ឋាភិបាល ដើម្បីសាងសង់អគារសម្រាប់គម្រោងបើកវិទ្យាល័យថ្មីនេះ”។


លោកប្រធានមន្ទីរបន្តថា ចាប់ពីក្រសួងអប់រំធ្វើកំណែទម្រង់វិស័យអប់រំ ហើយរដ្ឋាភិបាលបានដាក់គោលនយោបាយតម្រូវឲ្យឃុំមួយមានអនុវិទ្យាល័យមួយ នៅខេត្តព្រះវិហារដែលមាន ៥១ ឃុំសង្កាត់ មានក្របខណ្ឌអនុវិទ្យាល័យ ៤៧ កន្លែង ហើយវិទ្យាល័យវិញមាន ១៨ កន្លែង។ ស្រុករវៀងដែលមានភូមិសាស្ត្រ ១២ ឃុំ មានវិទ្យាល័យដល់ទៅ ៤ កន្លែង ហើយឃុំខ្លះមានអនុវិទ្យាល័យដល់ទៅ ២។
បើតាមប្រធានមន្ទីរ កន្លងទៅនេះប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនបានផ្ដល់អគារ ១១៨ ខ្នង ដែលរួមបញ្ចូលអគារសិក្សា អគារស្នាក់នៅ និងអគារកាត់ដេរ។
វិទ្យាល័យទាំង ១៨ កន្លែងនៅខេត្តព្រះវិហារមានឈ្មោះដូចជា៖
ក្រុងព្រះវិហារ
-វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ
-វិទ្យាល័យ ហ៊ុន សែន ហ្មសែត
ស្រុកជាំក្សាន្ត
-វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ជាំក្សាន្ត
-វិទ្យាល័យ ស្រអែម
-វិទ្យាល័យ ខេមរតេជោ
ស្រុករវៀង
-វិទ្យាល័យ រវៀង
-វិទ្យាល័យ ហ៊ុន សែន ក្រពុំឈូក
-វិទ្យាល័យ ហ៊ុន សែន ភ្នំដែក
-វិទ្យាល័យ រក្សា
ស្រុកជ័យសែន
-វិទ្យាល័យ ជ័យសែន
-វិទ្យាល័យ បដិវត្ត
ស្រុកឆែប
-វិទ្យាល័យ ហ៊ុន សែន ដូនទន់
-វិទ្យាល័យ កំពង់ស្រឡៅ
-វិទ្យាល័យ ម្លូព្រៃ
ស្រុកគូលែន
-វិទ្យាល័យ គូលែន
-វិទ្យាល័យ ស្រយង់
ស្រុកសង្គមថ្មី
-វិទ្យាល័យ សង្គមថ្មី
ស្រុកត្បែងមានជ័យ
-វិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


