ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា ៖ ការប្រកាន់គោលការណ៍មជ្ឈភាពអាស៊ាន ជាកត្តានាំឲ្យសាមគ្គីភាពអាស៊ាន កាន់តែរឹងមាំ
ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «អាស៊ាននៅក្នុងចន្លោះចិន និងអាមេរិកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការប្រកាន់គោលការណ៍មជ្ឈភាពអាស៊ាន និងជំហរអព្យាក្រឹត្យ ជាកត្តានាំឲ្យសាមគ្គីភាពអាស៊ាន មានភាពខ្លាំងក្លា និងកាន់តែរឹងមាំ។

លោកបណ្ឌិត គិន ភា បានលើកឡើងថា អាស៊ាន ត្រូវគោរពធម្មនុញ្ញអាស៊ាន តាមគោលការណ៍មជ្ឍភាពអាស៊ាន ដើម្បីធានាថា អាស៊ានមិនបែកបាក់សាគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ហើយតទៅមុខអាស៊ាន ក៏មិនអាចបំបែកបានដែរ។ លោក បញ្ជាក់ដែរថា បើទោះបីជាអាស៊ាន មានគោលការណ៍កុងសង់ស៊ីសក៏ដោយ។ ប៉ុន្តែជំហរ របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ក៏អាចមិនដូចគ្នាទេ ដោយហេតុថា ការទទួលផលប្រយោជន៍នយោបាយផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយ គឺសុទ្ធតែមានលក្ខណៈផ្សេងៗគ្នា។
បើតាមអ្នកជំនាញលើកិច្ចការអន្តរជាតិរូបនេះ គឺអាស៊ាន គ្មានហេតុផលអ្វី ត្រូវជ្រើសរើសមហាអំណាចមួយ ជំនួសមហាអំណាចមួយនោះទេ ហើយក៏មិនអាចចូលរួមជាមួយមហាអំណាចមួយ ដើម្បីប្រឆាំងមហាអំណាចមួយទៀតបានដែរ។ លោក សង្កត់ធ្ងន់ថា អាស៊ានត្រូវតែជៀសឲ្យបានចំពោះបញ្ហាទាំងនេះ ដោយត្រូវប្រកាន់យកជំហរអព្យាក្រឹត្យ ដើម្បីធ្វើយ៉ាងណាកុំឲ្យអាស៊ាន ក្លាយជាទីតាំងឥទ្ធិពលផ្ដាច់មុខរបស់មហាអំណាចណាមួយ ហើយអាស៊ានក៏មិនមែនជាកូនអុករបស់មហាអំណាច ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


