ព័ត៌មានជាតិ
សហគមន៍ផ្តល់ជំនួយគាំទ្រគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន
នៅនិវេសនដ្ឋានទូតអង់គ្លេស ថ្ងៃទី ២១ ខែកក្កដា ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាបានរៀបចំកិច្ចពិភាក្សា Cambodia Mine Action Coffee Briefing ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍វិស័យមីន ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេល ៣០ឆ្នាំ ព្រមទាំងបានលើកឡើងអំពីបច្ចុប្បន្នភាពវិស័យសកម្មភាពមីន និងចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់សហគមន៍ម្ចាស់ជំនួយថា អាជ្ញាធរមីនបានធ្វើការសិក្សា និងរៀបចំផែនការយ៉ាងច្បាស់លាស់ ក្នុងការប្រើប្រាស់ថវិកាម្ចាស់ជំនួយ និងថវិការបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយមិនអោយប៉ះពាល់ ឬត្រួតគ្នានោះទេជាពិសេសការបែងចែកកម្លាំងបោសសម្អាតមីន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំសហគមន៍ផ្តល់ជំនួយទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅតាមគោលដៅអាទិភាព ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការរំដោះគ្រាប់មីនចុងក្រោយ។
សហគមន៍ផ្តល់ជំនួយ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងគាំទ្រគោលដៅ “សូន្យមីនឆ្នាំ២០២៥” តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ជាងនេះទៅទៀត សហគមន៍ផ្តល់ជំនួយបានគាំទ្រនូវការកំណត់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ដោយជ្រើសយកតំបន់ទីប្រជុំជន វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


