Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពង់ស្ពឺ ចូល​បម្រើ​រាជការ​ដោយសារ​​ចង់​ដើរ​តាម​គន្លង​ឪពុក

បានផុស

នៅ

លោក​វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ត្រកូល​មន្រ្តី​រាជការ ជា​​កត្តា​មួយ​ដែល​រុញច្រាន​ឲ្យ​លោក​ចង់​បន្ត​វេន​ពី​ឪពុក​ចង់​ចូល​បម្រើ​រដ្ឋ ដើម្បី​ជួយ​កសាង​ប្រទេស​ជាតិ។

តើ​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​មាន​ប្រវត្តិ​បែប​ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារភាព

លោក វ៉ី សំណាង បាន​ចាប់កំណើត​​នៅ​ឆ្នាំ​ ១៩៧៤ ក្នុង​ត្រកូល​មន្ត្រីរាជការ​មួយ​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។ កាល​ពី​នៅ​តូច​ស្ថានភាព​ប្រទេស​ជាតិ​មាន​ភាព​អសន្តិសុខ លោក​ត្រូវ​ផ្លាស់​ទី​ចុះ​ឡើងៗ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ទៅ​ខេត្ត​កំពង់ធំ​តាម​ឪពុក។

ប្រវត្តិសិក្សា

លោក វ៉ី សំណាង បាន​បញ្ចប់​ថ្នាក់​បាក់ឌុប​នៅ​អំឡុង​ឆ្នាំ ១៩៩០-១៩៩១ ក្នុង​ខេត្ត​កំពង់ធំ និង​សាលា​ជាតិ​កសិកម្ម​ព្រែក​លាប​​នៅ​ឆ្នាំ​១៩៩៣-១៩៩៤។

លោក​បាន​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ និង​ថ្នាក់​អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ លោក​ជា​​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​រូប ដែល​បាន​បន្ត​ការសិក្សា​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

ចូល​ធ្វើការ​នៅ​រដ្ឋបាល​ព្រៃឈើ ក្រោយ​ពេល​រៀន​ចប់​សាលា​ជាតិ​កសិកម្ម​ព្រែកលាប

កាលជំនាន់នោះ​ដោយសារ​ប្រទេស​ជាតិ​មាន​បញ្ហា​នយោបាយ​ផង ហើយ​កាលពី​រៀន​ដំបូង​មាន​កិច្ចសន្យា​ថា និស្សិត​ដែល​រៀន​ចប់​ត្រូវ​ចូល​ធ្វើ​ការបម្រើ​រដ្ឋ​ចំនួន​ ៥ ​ឆ្នាំ លោក​ក៏​បាន​ចូល​ធ្វើការ​នៅ​ខាង​រដ្ឋបាល​ព្រៃឈើ ហើយ​​ដែល​កាល​នោះ​គេ​ហៅថា​នាយកដ្ឋាន​រុក្ខាប្រមាញ់។ ការ​ចូលបម្រើរាជការនៅពេលនោះ​​ក៏​ជា​បំណង​របស់លោក ដែលចង់​ដើរ​តាម​គំរូ​ឪពុក​ដែល​ជា​អតីតមន្ត្រី​រាជការ​មួយរូប​កាលពីជំនាន់​សង្គម​ចាស់ ហើយ​ដែល​ធ្វើ​ឱ្យ​លោក​​ចង់​​បន្តវេនត​ពី​ឪពុក។

ចូលចិត្ត​ធ្វើការ​ក្រៅ​ការិយាល័យ

ដោយសារ​​មិនសូវ​ចូលចិត្ត​ធ្វើការ​នៅ​ទីក្រុង​ ​អង្គុយតែ​​ក្នុង​បន្ទប់ មិន​ដែល​បាន​ឃើញ​ដើមឈើ​ ឬ​វាលស្រែ​​ ដូចនេះ​ហើយ​បានជា​លោក​ចូលចិត្ត​ធ្វើការ​នៅ​ខាងក្រៅ​ការិយាល័យ​ជាង។

បម្រើ​ការងារ​នៅ​​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ មន្ត្រី​ចាស់ៗ​ណែនាំ​​មិន​គួរ​លោក​មក​ធ្វើការ​នៅ​ផ្នែក​នេះ​ទេ​ដោយសារ​មិនបាន​ប្រើ​អស់​សក្តានុពល ហើយ​ណាមួយ​ស្តាយ​ចំណេះដឹង​ដែល​​បាន​រៀនសូត្រ ហើយ​ក៏​បានផ្តល់​ជា​យោបល់​ឱ្យ​ប្តូរ​កន្លែង​ការងារ។ ពេលនោះ​លោក​បាន​ប្តូរ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ​ផ្នែក​នាយកដ្ឋាន​បុគ្គលិក​​។

ក្រោយពី​បំពេញ​ការងារ​ថ្មី​ន​​មួយរយៈ លោកក៏បាន​ស្នើ​ថ្នាក់លើ​បំពេញ​ការងារ​នៅតាម​ទីវាល​វិញ ដែល​ជា​ជំនាញ​និង​ជា​ចំណូលចិត្ត​របស់​លោក​តាំងពីដើម​មក ដែល​លោក​ធ្លាប់​បាន​ដើរ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ទទួល​ការតែងតាំង​ជាអភិបាល​ខេត្ត​កំពង់ស្ពឺ

ដោយសារ​តែ​មើលឃើញ​នូវ​ស្នាដៃ​នៃ​ការខិតខំ​ និង​សមត្ថភាព លោក វ៉ី សំណាង ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ស្ពឺ​នៅ​ឆ្នាំ​ ២០១៦ និង​កាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ស្ពឺ អាណត្តិ​ទី​ ២ នៅ​ដើម​ឆ្នាំ​ ២០២០។

មុនពេល​ដែល​លោក វ៉ី សំណាង ត្រូវបាន​ថ្នាក់ដឹកនាំ​មាន​ទំនុកចិត្ត​ និង​ជឿជាក់​ដោយ​ផ្តល់នូវ​តួនាទី​ជា​អភិបាលខេត្ត​កំពង់ស្ពឺ ការងារ​មួយផ្នែកធំ​​របស់​លោក​គឺ​ការចុះ​តាម​មូលដ្ឋាន​ចុះ​​តាម​ព្រៃភ្នំ​ និង​ការជួប​ជាមួយ​​នឹង​ប្រជាពលរដ្ឋ​ផ្ទាល់ៗ​តែម្តង​។​

ក្រោយពី​លោក​មកកាន់​ការងារ​ថ្មី​ជា​អភិបាលខេត្ត​ លោក​ត្រូវ​ទទួល​ខុសត្រូវ​ច្រើនជាង​បទពិសោធន៍ជិត​ ២០ ឆ្នាំ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​។ ការងារ​ការគ្រប់គ្រង​ខេត្ត​មួយ លោក​ប្រៀប​ដូចជា​ការគ្រប់គ្រង​គ្រួសារ​មួយដែល​មាន​កូន​ច្រើន មាន​តម្រូវ​ការ​ខុសៗ​គ្នា។ ដូចនេះ​តម្រូវការ​ក្នុង​ខេត្ត​មួយ​គឺ​មាន​ច្រើន​ហើយ​មាន​គ្រប់​វិស័យ​ដែល​លោក​ត្រូវការ​ចង្អុល ដឹកនាំ និង​បង្ហាញ​ជា​នយោបាយ ហើយ​ត្រូវ​មាន​ការ​សម្រេចចិត្ត​ដ៏​ច្បាស់លាស់​មួយ​​។

ស្នាដៃលេចធ្លោ

ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ផ្លាស់ប្តូរមុខមាត់​ខេត្ត​កំពង់ស្ពឺ លើ​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​សាង​សមិទ្ធផល​ជាច្រើន​ទៀត អ្វី​ដែល​ជា​ការ​កត់សម្គាល់ លោក វ៉ី សំណាង គឺជា​អភិបាលខេត្ត​ដំបូង​គេ​ដែល​បាន​បញ្ជា​ឱ្យ​ទម្លាក់​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​​ទាំងអស់​ចេញពី​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដែល​យុទ្ធនាការ​នេះទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​មិន​ថាប្រជាជន​ក្នុង​ខេត្តកំពង់ស្ពឺ និង​មហាជន​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​នានា​ដែល​កើតចេញ​​ពី​ការទទួលទាន​គ្រឿង​ស្រវឹង​។

គ្រួសារ

ទាក់ទង​នឹង​ជីវិត​គ្រួសារ​វិញ លោក វ៉ី សំណាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ឈុន ស៊ីន​ នៅ​ឆ្នាំ​ ២០០៣ ដែល​រហូត​មក​ដល់​ពេល​នេះ​ទទួល​បាន​បុត្រ​ចំនួន​ ៤ ​នាក់។

មិន​បង្ខំ​កូនៗ​ស្នងការ​ងារ​ជា​មន្ត្រីរាជការ

ទោះមាន​ឈាម​ជ័រ​ជា​មន្រ្តី​ត​ពី​ជំនាន់​ឪពុក ​លោក វ៉ី សំណាង ប្រាប់​ថា នឹង​មិន​បង្ខំ​កូនៗ​ស្នងការ​ងារ​ជា​មន្ត្រីរាជការ​ដូច​លោក​បាន​ធ្វើ​បន្ត​ពី​ឪពុក​នោះទេ គឺ​គ្រាន់តែ​បង្ហាញផ្លូវ​ឱ្យ​ពួកគាត់​ទេ ប៉ុន្តែ​ផ្លូវ​ណា​ដែល​ពួកគាត់​ជ្រើសរើស​គឺជា​ការសម្រេច​របស់​ពួកគាត់​គ្រាន់តែ​យើង​ធ្វើការ​ណែនាំ​បន្ថែម​ប៉ុណ្ណោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម