ព័ត៌មានជាតិ
សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ ផ្អាកការសិក្សាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ភ្លៀងធ្លាក់ជោគជាំ កាលពីយប់ឈានចូលដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២នេះ បានបណ្តាលឲ្យសាលារៀនមួយចំនួន នៅរាជធានីភ្នំពេញ ផ្អាកដំណើរការបណ្តោះអាសន្នសិន។ រីឯសាលាខ្លះទៀត ទឹកលិចក្នុងទីធ្លាសាលា តែអាចបន្តការសិក្សាបានជាធម្មតា។

លោក ហែមស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ កក្កដានេះថា ជំនន់ទឹកភ្លៀង កាលពីយប់ឈានចូលដល់ថ្ងៃទី ២៦កក្កដា បានបណ្តាលឲ្យសាលារៀនចំនួន ៧លិចលង់ ក្នុងនោះមានសាលាចំនួន ៣ជន់លិចទីធ្លាសាលា តែអាចបន្តការសិក្សាបានសាលាទាំងនោះ រួមមាន៖ ១- វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន ២- អនុវិទ្យាល័យគោកបញ្ជាន់ និង៣- អនុវិទ្យាល័យវត្តដំបូងខ្ពស់។

លោកប្រធានមន្ទីរ បានបន្តទៀតថា ចំពោះសាលាដែលមិនអាចដំណើរការសិក្សាបានមានចំនួន ៤សាលារួមមាន៖ ១- សាលាបឋមសិក្សាវត្តហា ២- សាលាបឋមសិក្សាគោកបញ្ជាន់ ៣-សាលាបឋមសិក្សាដើមគរ និង ៤-វិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹស។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា «ជារួមស្ថានភាពទឹកជន់លិចនេះ ប្រសិនបើថ្ងៃនេះពុំមានភ្លៀងបន្តទៀតទឹកនឹងស្រកអស់ ហើយថ្ងៃស្អែកសាលារៀនទាំងនោះ នឹងអាចដំណើរការឡើងវិញបានជាធម្មតា»៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


