ព័ត៌មានជាតិ
សិស្សឈ្នះមេដាយមាសមុខវិជ្ជាគណិត លឹម ឈីងអ៊ី ប្រាប់បទពិសោធន៍រៀនឱ្យក្លាយជាសិស្សពូកែ
សិស្សពូកែមុខវិជ្ជាគណិត កញ្ញា លឹម ឈីងអ៊ី បានប្រឡងជាប់ចំណាត់ថ្នាក់លេខមួយ និងទទួលបានមេដាយមាសពីការប្រកួតវិញ្ញាសាគណិតថ្នាក់ទី ១២ ក្នុងកម្មវិធីក្នុងកម្មវិធី Singapore and Asian Schools Math Olympiads (SASMO) ក្នុងចំណោមសិស្សពូកែជាង ៣ ម៉ឺននាក់ (៣៣ ៦៧៩) មកពី ២៨ ប្រទេសនៅជុំវិញពិភពលោក។

កញ្ញា លឹម ឈីងអ៊ីប្រាប់កម្ពុជាថា ដើម្បីឱ្យក្លាយជាសិស្សពូកែមុខវិជ្ជាគណិត ដំបូងសិស្សខ្លួនឯង ត្រូវមើលលើសមត្ថភាពរបស់ខ្លួន ព្រោះថា ទេពកោសល្យរបស់មនុស្សយើងម្នាក់ៗមិនដូចគ្នាទេ ខ្លះមានដុងខាងហ្នឹង ឯខ្លះទៀតមិនមានដុងដូច្នេះបើយើងបង្ខំក៏ទៅមិនរួចដែរ។
កញ្ញា លឹម ឈីងអ៊ី បានឱ្យដឹងថា «ប្រសិនបើយើងអត់មានដុងខាងហ្នឹងទេ យើងគ្រាន់តែធម្មតា អាហ្នឹងអត់អាចនិយាយបានថាពូកែទេ ប៉ុន្តែអាចនិយាយបានថា ម៉ាជាប់ៗ សិស្សល្អ សិស្សពូកែត្រឹមតែសាលា មិនអាចពូកែ ដល់ថ្នាក់ជាតិ ឬលេចធ្លោជាងគេបានទេ»។

សម្រាប់អ្នកដែលមានដុង និងសមត្ថភាពហើយ គឺត្រូវរៀនមេរៀនឱ្យបានច្បាស់លាស់ ត្រូវដឹង ថាមេរៀនហ្នឹងគេចង់រៀនពីអ្វី ហើយដល់ពេលគេរៀននិងហើយ គេយកមេរៀនហ្នឹងទៅអនុវត្តក្នុងជីវភាពរស់នៅអនុវត្តម៉េចខ្លះ យើងអាចយកវាទៅកសាងបានអ្វីខ្លះ។
កញ្ញា លឹម ឈីងអ៊ី បន្តថានៅពេលដែលយើងរៀនមេរៀនហ្នឹងហើយ ស្ដាប់គ្រូពន្យល់ល្អិតល្អន់ហើយទៅដល់ផ្ទះយើងត្រូវស្រាវជ្រាវខ្លួនឯង ឧស្សាធ្វើលំហាត់ដោយមិនត្រឹមតែលំហាត់របស់គ្រូយើងទេ គឺត្រូវធ្វើរបស់គ្រូផ្សេង មកពីក្រៅផ្សេងមកពីមិត្តភក្ដិ ឬប្រព័ន្ធអ៊ិនធើណិតជាដើម។
យុវតីរូបនេះ ប្រាប់ថា បទពិសោធន៍របស់ខ្លួន ដំបូងមិនពូកែគណិតដូចគេទេ ប៉ុន្តែនាងបានតាំងចិត្តខិតខំរៀន ឧស្សាធ្វើលំហាតុច្រើនចាប់ពីតូចទៅទើបទទួលបានលទ្ធផលល្អបែបនេះ។
នៅពេលសួថា តើកម្រិតការប្រកួតមុខវិជ្ជាគណិតអន្តរជាតិនៅប្រទេសសិង្ហបុរី មានភាពខុសគ្នាដូចម្ដេចខ្លះ ប្រៀបធៀបនៅក្នុងស្រុក? កញ្ញាប្រាប់ថា ចំណុចនេះខុសគ្នាច្រើន ដោយសារតែអន្តរជាតិ បន្ថែមមេរៀនដែលពិបាកៗច្រើន នៅក្នុងស្រុក កម្មវិធីសិក្សា របស់ក្រសួងអប់រំមិនបានបញ្ចូលកម្មវិធីពិបាកៗទេ គឺដាក់ដើម្បីឱ្យសិស្សចាប់បាន។
ចំណែកមេរៀនគណិតវិទ្យាក្រសួងអប់រំមិនបានបញ្ចូលទាំងអស់នោះទេដែលធ្វើឱ្យមេរៀនមួយចំនួនបាត់ ខណៈអន្តរជាតិគឺគេបញ្ចូលទាំងអស់ ដូច្នេះពេលប្រឡងមានមេរៀន និងទ្រឹស្ដីខ្លះ អត់ដែលបានរៀនពីមុនមកទេ ចឹងបើចង់ប្រឡងអន្តរជាតិទាល់តែខំស្រាវជ្រាវរៀនខ្លួនឯង។
កញ្ញា លឹម ឈីងអ៊ី ជាអ្នកភ្នំពេញ កំពុងសិក្សានៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ថ្នាក់ទី១២ បានចូលរួមប្រឡងប្រកួតប្រជែងក្នុងកម្មវិធីគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២ ហើយបានជាប់ចំណាត់ថ្នាក់លេខមួយនៅកម្ពុជា និងទទួលបានមេដាយមាសផ្នែកគណិតវិទ្យាតាមរយៈអនឡាញ នៅប្រទេសសិង្ហបុរី ក្នុងចំណោមសិស្សពូកែ ៣៣ ៦៧៩ នាក់ មកពី២៨ ប្រទេសនៅជុំវិញពិភពលោក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


