ព័ត៌មានជាតិ
បុគ្គលលេចធ្លោណាខ្លះ ចូលរួមផ្ដល់ និងដាំកូនឈើ ឡើងវិញ នៅតំបន់ឈូសឆាយ ភ្នំតាម៉ៅ?
បន្ទាប់ពីសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចលុបចោលទាំងអស់នូវរាល់ការដោះដូរ និងអភិវឌ្ឍ ដើម្បីរក្សាព្រៃនៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ មានការគាំទ្រ អបអរសាទរពីគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ មានការប្រកាសចូលរួមផ្ដល់ និងដាំកូនឈើ និងប្រភេទឈើប្រណិត ឡើងវិញ នៅតំបន់ឈូសឆាយនោះ ជាបន្តបន្ទាប់ដូចជា៖

លោកឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ នាំយកកូនឈើបេងចំនួន ១០០០ ដើម កូនឈើធ្នង់ចំនួន ១០០០ ដើម ហើយនៅថ្ងៃទី ៩ ខែសីហា នឹងជញ្ជួនកូនឈើបេង និងធ្នង់ចំនួន ៥០០០ ដើមបន្ថែមទៀត ហើយនឹងអាចដឹកជញ្ជួនមកជាបន្តបន្ទាប់ថែមទៀត។

ឧកញ៉ា ខេមរៈ សិរីមន្ត គាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងសូមចូលរួមផ្តល់កូនធ្នង់ចំនួន ១ ០០០ ដើម។

លោក ដួង តារា ក្នុងនាមជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបញ្ជាក់ថា សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្នុងការចូលរួមផ្តល់ និងចូលរួមដាំកូនឈើចំនួន ៥ ៥៥៥ ដើម (ធ្នង់ និងក្រញ៉ូង)។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សា នៃក្រុមមេធាវី អេជ អេន អេស និងគ្រួសារ ចូលរួមផ្តល់ថវិកាចំនួន ៩៩៩,៩៩ ដុល្លារ និងដើមឈើចំនួន ៩៩៩ ដើម។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ចូលរួមដាំដើមឈើ ចំនួន ១ ០០០ ដើម (១ ០០០ ដុល្លារ)។

អ្នកនាង ធី សុវណ្ណថា ចូលរួមផ្តល់កូនឈើធ្នង់ ចំនួន ២ ០០០ ដើម។

ក្រៅពីនោះ ក៏មានក្រុមអ្នកស្រឡាញ់ធម្មជាតិដទៃចូលរួមដាំកូនឈើនៅតំបន់ឈូសឆាយឧទ្យានភ្នំតាម៉ៅ ផងដែរ។ ទន្ទឹមនឹងមានការគាំទ្រនៃចូលរួមផ្ដល់ និងដាំកូនឈើឡើងវិញនេះ ក៏មានសាធារណមតិខ្លះលើកឡើងថា គួរតែ អ្នកណាឈូស អ្នកនោះដាំវិញដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏មានមតិឆ្លើយតបថា នេះជាទឹកចិត្តនៃការស្រឡាញ់បរិស្ថានធម្មជាតិ ក៏ដូចជាដើម្បីបន្សល់អនុស្សាវរីយ៍ បង្កើនឆន្ទៈការពារតំបន់ និងកូនឈើដែលខ្លួនបានដាំដុះ។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ ហើយឱ្យរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស ដោយក្រសួងកសិកម្ម និងឱ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាមួយគ្នានោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសគាំទ្រឱ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងអំពាវនាវឱ្យពលរដ្ឋ ដែលស្រឡាញ់ដើមឈើ ចូលរួមដាំកូនឈើជាមួយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


