Connect with us

ព័ត៌មានជាតិ

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ​។

​កម្មវិធី​នេះ​ត្រូវបាន​បែងចែក​ជា 2 ផ្នែក ពេលព្រឹក​ជា​កម្មវិធី​បើកបរ​សាកល្បង ដែល​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​បើកបរ​សាកល្បង​ជាមួយ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​អ្នកជំនាញ​បច្ចេកទេស Ford និង​ទទួលបាន​ការរៀន​ពី​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើកបរ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​បទ​ពិសោធ​ន៏​បើកបរ​ដ៏​ថ្មីស្រឡាង​ជាមួយនឹង​បច្ចេកវិទ្យា​យ៉ាងច្រើន​លើសពី​ការរំពឹងទុក មិនតែប៉ុណ្ណោះ​អតិថិជន​ថែមទាំង​មានឱកាស​លេង​ហ្គេម​ដើម្បី​ទទួលបាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

​សម្រាប់​កម្មវិធី​ពេល​ល្ងាច​ គឺជា​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​នេះ​ ដែល​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​អតិថិជន Ford យ៉ាងច្រើន​កុះករ​រហូតដល់​ទៅ​ជាង 2,000 នាក់​ឯណោះ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ក៏បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​អង្គពិធី​នេះដែរ ដែល​លោក​បាន​មានប្រសាសន៍ថា​៖ “​ដោយ​មើលឃើញ​ពី​ការគាំទ្រ និង​ការនិយម​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​មកកាន់​រថយន្ត SUV ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គួរ​ឲ្យ​កត់សម្គាល់ ទើប​ក្រុមហ៊ុន​សម្រេច​នាំចូល​នូវ​រថយន្ត SUV ជាច្រើន​ម៉ូ​ឌែ​ល​មកជា​បន្តបន្ទាប់ ហើយ​ក្នុងថ្ងៃនេះ​ដែរ​យើង​នឹងធ្វើ​ការសម្ពោធ​ដាក់លក់​ជា​ផ្លូវការ​នៃ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ដែលជា​រថយន្ត Luxury Off-Road ដែល​ត្រូវបាន​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង និង​បច្ចេកវិទ្យា​ឆ្លាត​លើសពី​ការរំពឹងទុក ពោលគឺ​ការ​រចនា​រូបរាង​ផ្នែក​ខាងក្រៅ​យ៉ាង​ទាន់សម័យ និង​ការ​រចនា​ផ្នែក​ខាងក្នុង​ផ្តល់ជូន​នូវ​សុវត្ថិភាព ផាសុកភាព ប្រណិត​ភាព​ប្រៀបបាន​ដូចជា​ជម្រក​ដ៏​កក់ក្តៅ​មួយ ជាពិសេស​ស័ក្ដិសម​បំផុត​សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។ ”

​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 គឺជា​រថយន្ត Luxury Off-Road SUV ដែលមាន​ទាំង​ភាព​ប្រណិត ទំនើប​ទាន់សម័យ និង​ធន់​រឹងមាំ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ដោយសារតែ​រថយន្ត​នេះ​បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ច្រើន​លើសពី​ការរំពឹង​ទុកដូចជា​៖

-​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.0L Bi-Turbo ជំនាន់​ថ្មី ដែល​ត្រូវ​អភិវឌ្ឍន៍ និង​កែប្រែ​បន្ថែម​ឲ្យ​កាន់​តែមាន​កម្លាំង​ខ្លាំង និង​ស្ងាត់​ជាង​មុន​

-​ ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ក​ជំនាន់​ថ្មី 10 វគ្គ​អូ​តូ (E-Shifter) ដែល​នេះ​គឺជា​លើកដំបូង​ដែល Ford បាន​បំពាក់​ប្រអប់លេខ​ជា​ប្រភេទ​អេ​ឡិច​ត្រូ​និ​កបែបនេះ​នៅលើ​រថយន្ត SUV នេះ ដែល​ប្រអប់លេខ​នេះ​មិន​ត្រឹមតែ​ការ​រចនា​ស្រស់ស្អាត​ដូច​រថយន្ត​ស្ព័​រ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​មុខងារ​យ៉ាងច្រើន​ស​ម្បូ​រ​បែប​ដូចជា​៖ ការចូល​លេខ​រលូន និង​ធូរ​ជាង​មុន ការ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​ជាមួយនឹង​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត 2.0 ជំនាន់​ថ្មី និង​សុវត្ថិភាព​ខ្ពស់បំផុត​នោះ​គឺ នៅពេលដែល​លោកអ្នក​បាន​ពន្លត់​ម៉ាស៊ីន​ដោយ​មិនបាន​ចូល​លេខ​ទៅ P ប្រអប់លេខ​នឹងធ្វើ​ការចូល​លេខ​ទៅ​លេខ P ដោយ​ខ្លួនឯង​ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាព​ពេល​ចត​រថយន្ត​

-​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត 2.0 ជំនាន់​ថ្មី (Active Park Assist 2.0) ដែល​រថយន្ត​នឹង​ដំណើរ​ការចូល​ចត​ដោយ​ស្វ័យប្រវត្ត​ដោយ​លោកអ្នក​គ្រាន់តែ​ចុច​នូវ​ប៊ូ​តុង​មួយ​តែប៉ុណ្ណោះ នោះ​រថយន្ត​នឹងធ្វើ​ការចូល​ចត​ដោយ​ស្វ័យប្រវត្ត ពោលគឺ​វា​ជួយ​បង្វិល​ចង្កូត ដំណើរការ​ហ្វ្រាំង និង​ហ្គ៊ែ​រ និង​ប្រអប់លេខ​ក៏​នឹងធ្វើ​ការចូល​លេខ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​មានការ​ចូលរួម​ពី​អ្នកបើកបរ​ឡើយ​

-​ ​ជា​ប្រព័ន្ធ​ថ្មីស្រឡាង​ដែលមាន​បំពាក់​លើ​តែ​រថយន្ត Ford Everest នោះ​គឺ​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត​ក្រោយពេល​មានការ​ប៉ះទង្គិច (Post-Impact Braking) ដែល​ជំ​នួយ​ក្នុង​ការចាប់​ហ្វ្រាំង​ក្រោយ​មានការ​ប៉ះទង្គិច ដោយ​ការពារ​រថយន្ត​លោកអ្នក​មិន​ឲ្យ​រ៉េ​ទៅ​ប៉ះ​រថយន្ត​ដទៃ​ទៀត​

-​ ​កុង​ទ័​រ​ឌីជីថល​ថ្មីស្រឡាង​ទំហំ​រហូតដល់ 12.4 អ៊ី​ញ (12.4” Digital Instrument Cluster)​ដែល​នូវ​ផ្តល់​ទិន្នន័យ​យ៉ាង​លម្អិត​ពី​រថយន្ត​

-​ ​អេក្រង់ Touchscreen បញ្ឈរ​ធំ​ចំ​កណ្តាល​ទំហំ 12 អ៉ីញ (12-Inch Infotainment Screen) ផ្តល់នូវ​រូប​ភាពរស់រវើក​

-​ ​ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត (360o Camera Split-View Display)

-​ ​ប្រព័ន្ធ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រាន់តែ​គ្រវាស​ជើង (Hands-Free Liftgate)

-​ ​បូករួម​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ជាច្រើន​ទៀត​ដែល Ford បាន​បំពាក់​នៅលើ​រថយន្ត SUV ដ៏​ប្រណិត​មួយ​នេះ​

​គួរបញ្ជាក់​ផងដែរ​ថា​ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា Ford Cambodia ប្រកាស​បើកទទួល​ការ​កក់​ជា​ផ្លូវការ​ជាមួយនឹង​រថយន្ត Ford Everest Sport ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​តម្លៃ​ជាង 6 ម៉ឺន​ដុល្លារ និង​រថយន្ត Ford Everest Titanium ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​តម្លៃ​ជាង 7 ម៉ឺន​ដុល្លារ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម​៖

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ផ្លូវ​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លូវ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939 ​

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford Trade-In ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 722 999

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357 | 088 9 666 357

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883 | 088 3 999 883​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម